ពេលដែលមហាសេដ្ឋីពិភពលោក Elon Musk ស្ថិតក្នុងវ័យ ១៧ឆ្នាំ ជានិស្សិតនៅសាកវិទ្យាល័យ Queen’s University នៅ ប្រទេសកាណាដា គាត់ចំណាយប្រាក់តែ ១ដុល្លារ តែប៉ុណ្ណោះ សម្រាប់ម្ហូបអាហារក្នុងមួយថ្ងៃ។
![](https://lookingtoday.com/wp-content/uploads/2024/11/61cd609624d24_1640849520_medium.jpg)
អាហារប្រចាំថ្ងៃ ១ដុល្លារ Elon Musk ញ៉ាំតែមី Pasta និងម្ទេសប្លោកតែប៉ុណ្ណោះ នេះបើយោងទៅតាមបទសម្ភាសន៍ ទៅកាន់មហាសេដ្ឋីពិភពលោកខាងលើ កាលពី ឆ្នាំ២០១៥ ក្នុងកម្មវិធី StarTalk។ លោករស់នៅក្នុងបន្ទប់ដ៏តូចចង្អៀត ជាមួយនឹងកុំព្យូទ័រ ដែលពេលនោះផងដែរនិស្សិត ដែលមកពីតំបន់អាហ្វ្រ៊ិចខាងត្បូងរូបនេះ ភាគច្រើនលោកផ្ដោតអារម្មណ៍ ទៅលើអ្វីដែលអាចប៉ះពាល់ ដល់អនាគតមនុស្សជាតិ ដូចជាឡានអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងការប្រើប្រាស់វត្ថុទាំង ឡាយប្រកបដោយនិរន្តរភាព ជាងមេរៀនដទៃៗទៀត។
![](https://lookingtoday.com/wp-content/uploads/2024/11/61cd60976aa5b_1640849520_medium.jpg)
ចំណាប់អារម្មណ៍អារម្មណ៍ទាំងនោះហើយ ធ្វើឱ្យលោកចាប់ផ្ដើមស្រាវជ្រាវបន្ថែម ឈានដល់ផលិតរថយន្តអគ្គិសនី និងមានក្រុមហ៊ុនអាវកាសនា ពេលក្រោយមកទៀត។
![](https://lookingtoday.com/wp-content/uploads/2024/11/61cd6098836a8_1640849520_medium.png)
គួរបញ្ជាក់ថា Elon Musk ជានាយកប្រតិបត្តិក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនយានអាវកាស SpaceX និងជាប់ជាមហាសេដ្ឋីពិភពលោកលេខ២ ដោយក្ដាប់ទឹកប្រាក់ប្រមាណ ៣១៥,៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយយោង តាមសារព័ត៌មាន Forbes៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)