បច្ចេកវិទ្យា

អ្នកទិញបាត់បង់ ចំណាប់អារម្មណ៍លើ iPhone 16 Pro ទីតានីញ៉ូមពណ៌វាលខ្សាច់ ២ខែបន្ទាប់ពីការចេញលក់

VN Express

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកលក់រាយកំពុងបញ្ចុះតម្លៃប្រភេទស្មាតហ្វូន iPhone 16 Pro និង Pro Max ទីតានីញ៉ូមជាមួយនឹង ពណ៌វាលខ្សាច់ ដែលអស់ស្តុកស្ទើរតែភ្លាមៗ នៅពេលពួកគេដាក់លក់កាលពី ២ ខែមុន ។

ស្មាតហ្វូន Pro មានពណ៌នេះត្រូវ បានលក់ក្នុងតម្លៃ ២៨.៥ លានដុងស្មើនឹង ១,១២៤ ដុល្លារអាមេរិកដែលទាបជាងពណ៌ទីតានីញ៉ូមធម្មតាស្ទើរតែ ២ ភាគរយ ។ នៅពេលស្មាតហ្វូនទីតានីញ៉ូមពណ៌ វាលខ្សាច់ត្រូវបានដាក់ឲ្យដំណើរការ នៅចុងខែកញ្ញា ហាងនានាបានលក់វារហូតដល់ ៥ លានដុងខ្ពស់ជាងតម្លៃ ដែលបានរាយដោយសារតម្រូវការខ្ពស់។

ហាងនានាពន្យល់ពីមូលហេតុដែលហាងត្រូវបញ្ចុះតម្លៃ របស់ពួកគេដើម្បីជំរុញការលក់ ដោយសារសង្វាក់លក់រាយ ShopDunk បានឃើញការកើនឡើង នៃសារពើភ័ណ្ឌសម្រាប់ស្មាតហ្វូន ទីតានីញ៉ូមវាលខ្សាច់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

ខ្សែសង្វាក់លក់រាយមួយផ្សេងទៀត CellphoneS បាននិយាយថា ទីតាញ៉ូមធម្មតា ឥឡូវនេះត្រូវបានអតិថិជនពេញចិត្ត ហើយមានចំនួន ៣០ ភាគរយនៃការលក់។ អ្នកលក់រាយភាគច្រើន បានរាយការណ៍ពីការផ្គត់ផ្គង់ ខ្ពស់ជាង iPhone 16 របស់ Apple ក្នុងឆ្នាំនេះ បើធៀបនឹង iPhone 15 កាលពីឆ្នាំមុន ។

ខ្សែសង្វាក់លក់រាយមួយចំនួន បានរាយការណ៍ពីការកើនឡើង ២០-៣៥ភាគរយនៃការលក់ iPhone ក្នុងខែវិច្ឆិកា បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។  iPhone 16 Pro Max ឥឡូវលក់បានដល់ទៅ ៤៧ លានដុងនៅវៀតណាម។

ទូរស័ព្ទ iPhone 16 ចំនួន ៤ ម៉ូដែល ត្រូវបានគេរំពឹងថា ជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងរដូវកាលទិញទំនិញចុងឆ្នាំ៕

Most Popular

To Top