បើសិនជាអ្នកធ្លាប់ប្រើកុំព្យូទ័រ អ្នកប្រាកដជាធ្លាប់បានឃើញ ក្ដារចុចលេខប្រភេទនេះ នៅលើក្ដារចុចជាច្រើន ។ ប៉ុន្ដែតើអ្នកធ្លាប់ដឹងឬអត់ តើវាមានប្រភពមកពីណា អ្នកណាជាអ្នកបង្កើតវាមក?
![](https://lookingtoday.com/wp-content/uploads/2024/12/61cd5df535c4d_1640848860_medium.jpg)
![](https://lookingtoday.com/wp-content/uploads/2024/12/61cd5df67830f_1640848860_medium.jpg)
ក្ដារចុចលេខមួយនេះ មិនមែនជារបស់ថ្មីនោះទេ ដោយវាកើតឡើងជាង ១០០ឆ្នាំ មកហើយ ។ ដោយដំបូងឡើយ វាជាក្ដារចុច របស់ម៉ាស៊ីនគិតលេខ មានឈ្មោះថា Tenkey មានន័យថាគ្រាប់ចុច១០គ្រាប់ ដែលរកឃើញលោក David Sundstrand ក្នុងឆ្នាំ១៩១៤។ ក្រោយមកទៀតគេចាប់ផ្ដើម ច្នៃគ្រាប់ចុចទាំងនោះ ទៅដាក់លើ ទូរសព្ទស៊េរីចាស់ អំឡុង ឆ្នាំ១៩៦០។
![](https://lookingtoday.com/wp-content/uploads/2024/12/61cd5df7f3661_1640848860_medium.jpg)
ចុះពេលណាគ្រាប់ចុចទាំងនេះ ត្រូវបានដាក់នៅលើក្ដារ ចុចរបស់កុំព្យូទ័រ? នៅក្នុង ឆ្នាំ១៩៥១ គ្រាប់ចុចលេខ ទាំងនោះ ត្រូវបានដាក់បញ្ចូលលើក្ដារចុច សម្រាប់ប្រើជាមួយម៉ាស៊ីន កុំព្យូទ័រដំបូង UNIVAC I ដែលបញ្ជារដោយ Console។
![](https://lookingtoday.com/wp-content/uploads/2024/12/61cd5df79d833_1640848860_medium.jpg)
ហើយក្រោយៗមកទៀត អំឡុងឆ្នាំ១៩៧០ មនុស្សចាប់ផ្ដើមមានកុំព្យ័ទ័រប្រើផ្ទាល់ខ្លួន ទើបគ្រាប់ចុចលេខនៅលើក្ដារចុច ចាប់ផ្ដើមផលិតប្រើលើកុំព្យូទ័រ Sol-20 និង CompuColor 8001 នៅ ឆ្នាំ១៩៧៦ និងកុំព្យូទ័រ Commodore PET នៅ ឆ្នាំ១៩៧៧។
![](https://lookingtoday.com/wp-content/uploads/2024/12/61cd5df92b3d6_1640848860_medium-1.jpg)
យ៉ាងណាមិញនៅ ឆ្នាំ១៩៨៤ ក្រុមហ៊ុន IBM បានបញ្ចេញ ក្ដារចុច Model M មាន ១០១គ្រាប់ចុច ដែលជាក្ការចុចពេញ និយមបំផុត និងត្រូវបានក្រុមហ៊ុនដទៃបន្តវិវឌ្ឍដល់សព្វថ្ងៃ ហើយសូម្បីតែក្ដារចុចរបស់ Apple ក៏មានលំនាំបែបនេះផងដែរ។
![](https://lookingtoday.com/wp-content/uploads/2024/12/61cd5dfa44c7a_1640848860_medium.png)
![](https://lookingtoday.com/wp-content/uploads/2024/12/61cd5dfadbd82_1640848860_medium.jpg)
សរុបទៅក្ដារចុចលេខមួយនេះ ដែលត្រូវបានវិវឌ្ឍន៍ជាង ១០០ឆ្នាំ មកនេះ ត្រូវបានគេនិយមប្រើជាច្រើន ដើម្បីបញ្ចូលទិន្នន័យ ជាលេខបានយ៉ាងលឿនរហ័ស ពិសេស គឺប្រើដៃតែម្ខាងតែប៉ុណ្ណោះ៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)