វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ ក្រុមហ៊ុន TikTok បានស្នើសុំតុលាការកំពូល របស់សហរដ្ឋអាមេរិក ឱ្យមានការទប់ស្កាត់ ជាបណ្តោះអាសន្ននូវច្បាប់ ដែលនឹងបង្ខំឲ្យម្ចាស់ជនជាតិចិន របស់ខ្លួនឱ្យលក់វេទិកាចែករំលែកវីដេអូអនឡាញដ៏ពេញនិយម ឬបិទវេទិការយៈពេល១ខែ ចាប់ពីពេលនេះតទៅ ។
យោងតាមរបាយការណ៍របស់ទូរទស្សន៍ NBC News បានផ្សាយថា ចំពោះការអំពាវនាវទៅកាន់តុលាការកំពូលរបស់ប្រទេសនេះបានធ្វើឡើងនៅថ្ងៃតែមួយដែលលោក Chew Shou Zi នាយកប្រតិបត្តិក្រុមហ៊ុន TikTok បានជួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ លោក ត្រាម បានថ្លែងយ៉ាងដូច្នេះថា គាត់មាន “កន្លែងផ្តលើភាពកក់ក្តៅ”សម្រាប់ក្រុមហ៊ុន TikTok ហើយថា រដ្ឋបាលរបស់គាត់នឹងពិនិត្យមើលពីកម្មវិធី និងសក្តានុពលសម្រាប់ការហាមឃាត់ប្រាមនេះ ។
ច្បាប់ហាមប្រាមដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន នៅក្នុងខែមេសា នឹងរារាំងក្រុមហ៊ុន TikTok ពីហាងលក់កម្មវិធី និងសេវាកម្មបង្ហោះគេហទំព័ររបស់សហរដ្ឋអាមេរិក លុះត្រាតែម្ចាស់ ByteDance ដកខ្លួនចេញពីកម្មវិធីត្រឹមថ្ងៃទី១៩ ខែមករា ។
ក្រុមហ៊ុន TikTok បានស្នើសុំឱ្យផ្អាកសកម្មភាពនេះ ខណៈដែលខ្លួនប្រឈមនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលតម្កល់ច្បាប់ ការការពារជនជាតិអាមេរិកាំង ពីច្បាប់ប្រើប្រាស់កម្មវិធីគ្រប់គ្រងសត្រូវបរទេស ដែលមានសក្តានុពលជាមួយនឹងការប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលខ្លួនឯង ។
ក្រុមហ៊ុន TikTok បានស្នើឱ្យតុលាការកំពូលរបស់ប្រទេសនេះធ្វើការសម្រេចចិត្តត្រឹមថ្ងៃទី៦ ខែមករា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា