វ៉ាស៊ីនតោន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា តុលាការកំពូល របស់អាមេរិកបានយល់ព្រម បើកសវនាការ កាលពីថ្ងៃពុធ ដើម្បីស្តាប់ពាក្យបណ្តឹងឧទ្ធរណ៍របស់កម្មវិធីវីដេអូខ្លីៗ TikTok ដែលនឹងបង្ខំម្ចាស់ជនជាតិចិន ឲ្យលក់វេទិកាចែករម្លែកវីដេអូ តាមអ៊ីនធើណេត ឬឈប់ឲ្យដំណើរការកម្មវិធីនេះ នៅលើទឹកដីអាមេរិកទៀ តក្រោមការដឹកនាំលោក Joe Biden ។
តុលាការកំពូលបានកំណត់ ពេលការជជែកផ្ទាល់មាត់ លើសំណុំរឿងនេះនៅថ្ងៃទី ១០ ខែមករា ៩ ថ្ងៃមុនពេល TikTok ប្រឈមនឹងការហាមឃាត់ លុះត្រាតែ ByteDance ដកខ្លួនចេញពីកម្មវិធីដ៏ពេញនិយម។
ច្បាប់ចុះហត្ថលេខាដោយអតីត លោកប្រធានាធិបតីអាមេរិក Joe Biden កាលខែមេសាបានរារាំង TikTok ពី App stores និង Web Hosting Services របស់អាមេរិក លុះត្រាតែ ByteDance យល់ព្រមលក់ភាគហ៊ុនរបស់ខ្លួនត្រឹមថ្ងៃទី ១៩ ខែមករា។
TikTok បាននិយាយថា ច្បាប់ការពារជនជាតិអាមេរិកពី ច្បាប់កម្មវិធីគ្រប់គ្រង ដោយសត្រូវបរទេស រំលោភលើសិទ្ធិនិយាយដោយសេរី នៃវិសោធនកម្មលើកដំបូងរបស់ខ្លួន។
នេះបើតាមដីការបស់តុលាការកំពូលថា TikTok ដែលអះអាងថា មានអ្នកប្រើប្រាស់ច្រើនជាង ១៧០ លាននាក់ប្រចាំខែ នៅអាមេរិក ទើបធ្វើឲ្យសភាបានអនុម័ត ការរឹតបន្តឹងការនិយាយស្តី និងមិនធ្លាប់មានពីមុន មកសម្រាប់ជនជាតិអាមេរិក។
TikTok បាននិយាយថា ប្រសិនបើច្បាប់នេះ ចូលជាធរមាន វានឹងបិទវេទិកាដ៏ពេញនិយមបំផុតមួយ របស់អាមេរិកនៅ មុនថ្ងៃប្រកាសប្រធានាធិបតីអាមេរិកជាផ្លូវការ។ អ្នកដាក់ពាក្យ និងជនជាតិអាមេរិកជាច្រើន ដែលប្រើវេទិកានេះ ដើម្បីទំនាក់ទំនងអំពី នយោបាយ ពាណិជ្ជកម្ម សិល្បៈ និងបញ្ហាផ្សេងទៀត នៃការព្រួយបារម្ភ ជាសាធារណៈ ក៏ដូចជាអាជីវកម្មខ្នាតតូចរាប់មិនអស់ក៏ពឹងផ្អែកលើវេទិកានេះដែរ ។
ការហាមប្រាម TikTok មានសក្ដានុពលនេះអាចធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែតានតឹង ខណៈលោក Donald Trump ត្រៀមចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករា។
សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ លោក Trump បានមានប្រសាសន៍ថា លោកមានកន្លែងកក់ក្តៅសម្រាប់ TikTok ហើយថា រដ្ឋបាលរបស់លោក នឹងពិនិត្យមើលកម្មវិធី និងការហាមឃាត់ ដែលអាចកើតមាន។
លោក Trump បានលេចចេញជាសម្ព័ន្ធមិត្ត TikTok ចំពេលមានការព្រួយបារម្ភថា ការហាមប្រាមកម្មវិធី នឹងផ្តល់អត្ថប្រយោជន៍ ជាចម្បងដល់ Meta ជាក្រុមហ៊ុនមេ របស់បណ្តាញសង្គមយក្សអាមេរិក Facebook ដែលជាកម្មសិទ្ធិរ បស់លោក Mark Zuckerberg ។
ជំហររបស់លោក Trump ឆ្លុះបញ្ចាំង ពីការរិះគន់ បែបអភិរក្សនិយមលើ Meta សម្រាប់ការចោទប្រកាន់ថា បានគាបសង្កត់ មាតិកា ស្តាំនិយម រួមទាំងអតីតប្រធានាធិបតីខ្លួនឯង ត្រូវបានហាមឃាត់ពី Facebook បន្ទាប់ពីកុប្បកម្ម នៅកាពីតូលអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដោយអ្នកគាំទ្ររបស់លោក ៕