បច្ចេកវិទ្យា

រកឃើញសាកសពម៉ាំមី ជាងរាប់សិបនាក់ ដែលតុបតែងលម្អដោយមាសអណ្តាត និងក្រចកដៃ របស់សាកសពក្នុងផ្នូរអេហ្ស៊ីបបុរាណ

អេហ្ស៊ីប ៖ យោងតាមការចេញផ្សាយពីគេហទំព័រ  Daily Mail បានប្រាប់ឲ្យដងឹងថា ក្រុមអ្នកស្រាវជ្រាវជនជាតិអេហ្ស៊ីប និងអេស្ប៉ាញបានរកឃើញសាកសពម៉ាំមីអេហ្ស៊ីបបុរាណជាង ១០០ នាក់ដែលតុបតែងលម្អ ដោយមាសមានរូបរាងដូចជាអណ្តាត និងក្រចកដៃធ្វើអំពើមាសសុទ្ធ ស្ថិតក្នុងផ្នូរបុរាណមាន អាយុកាលជាង ២,០០០ឆ្នាំមកហើយនៅទីតាំងបុរាណវត្ថុ Al-Bahnasa ។

ក្រុមអ្នកស្រាវជ្រាវជនជាតិអេហ្ស៊ីប និងអេស្ប៉ាញបានរកឃើញវត្ថុបុរាណច្រើនទៀត នៅពេលពួកគាត់ជីកកកាយទីតាំងបុរាណ Al-Bahnasa នៅរដ្ឋ Minya ក្នុងប្រទេសអេហ្ស៊ីប។ បេសកកម្មរបស់ពួកគាត់ជាផ្នែកមួយ នៃគម្រោងមានរយៈពេលជាច្រើនទស្សវត្សរ៍ ដើម្បីសិក្សាទីតាំងនេះ ហើយចុងក្រោយបំផុតក៏ផ្តោតលើផ្នូរក្រោមដី ឬផ្នូរដ៏ធំស្ថិតនៅផ្នែកខាងក្រោម នៃបង្គោលដែលមានសាលធំ និងទីបញ្ចុះសពចំនួន៣ ។

ក្រុមបានរកឃើញសាកសពម៉ាំមីប្រហែល ៣០០ ម៉ាំមី និងក្រណាត់រុំចំនួន៥២ មានកាលបរិច្ឆេទបញ្ជាក់ពីសម័យ Ptolemaic ជារាជវង្សវែងបំផុត និងចុងក្រោយនៃប្រទេស អេហ្ស៊ីបបុរាណកាលឆ្នាំ ៣០៥ មុនគ.សដល់ ៣០ មុនគ.ស ប៉ុន្តែសាកសពម៉ាំមីទាំង ១៣ សាកសពនេះមានអណ្ដាតមាស ក្នុងមាត់របស់ពួកគេដែលជាគ្រឿង សម្រាប់ពិធីបុណ្យសព។

អ្នកបុរាណវត្ថុវិទូបាននិយាយថា ពួកគាត់ក៏បានរកឃើញ វត្ថុបុរាណផ្សេងទៀតដែលមានតម្លៃដ៏អស្ចារ្យ  រួមទាំងរូបចម្លាក់បេះដូងនៅទីតាំងដើមរបស់ផ្នូរ និងគ្រឿងលម្អដែលមានរូប អាទិទេពអេហ្ស៊ីបដូចជា Horus Thoth និង Isis និងរូបចម្លាក់ដីឥដ្ឋរបស់ព្រះ Harpocrates ។

អ្នកស្រាវជ្រាវជឿថា ការរកឃើញរបស់សាកសពម៉ាំមីបានបង្ហាញផ្លូវថ្មីលើទំនៀមទម្លាប់សាសនានៃសម័យ Ptolemaic ។ ចំណែកជនជាតិអេហ្ស៊ីប បបុរាណជឿថា មាសត្រូវបានគេចាត់ទុកថា ជាលោហៈដ៏ទេវភាពនៅអស់កល្បជានិច្ច និងមានថាមពលវេទមន្ត ។ អ្នកជំនាញគិតថា អណ្ដាតដ៏ស្រស់ស្អាតទាំងនេះ មានគោលបំណងធ្វើឲ្យមនុស្ស ស្លាប់បាននិយាយជាមួយនឹងព្រះនៃពិភពក្រោមដី ។

យោងតាមលោក Pons Mellado សហនាយកនៃការសិក្សាស្រាវជ្រាវបុរាណវិទ្យារបស់សាកលវិទ្យាល័យ Barcelona បានឲ្យដឹងថា នៅខាងក្នុងបន្ទប់ទាំងនេះមានសាកសព ម៉ាំមីជាច្រើន ដែលបានរៀបចំយ៉ាងល្អិតល្អន់ បង្ហាញពីការអនុវត្តការបញ្ចុះសពរួម។ ផ្នូរមួយក្នុងចំណោមផ្នូរដែលគេជីក បានចូលតាមរន្ធកប់ថ្មរាងចតុកោណ មានសាលកណ្តាល មួយ មានបន្ទប់៣៕

Most Popular

To Top