បច្ចេកវិទ្យា

ក្នុងឆ្នាំ២០២៤ ការលក់យានយន្ត របស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ២,២ភាគរយ

Xinhua

សាន់ហ្វ្រាន់ស៊ីស្កូ៖ ការលក់រថយន្តអគ្គីសនីរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៤បានថយចុះធៀបនឹងឆ្នាំ២០២៣បានធ្វើឲ្យការលក់ប្រចាំឆ្នាំធ្លាក់ចុះជាលើកដំបូង ។

ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ការលក់ទឹកជញ្ជូនចេញយានយាននៅទូទាំងសកលលោក ចំនួន១,៧៧លានគ្រឿងនៅក្នុងឆ្នាំ២០២៤ ដោយបានធ្លាក់ចុះ២,២ភាគរយ ធៀបនឹងឆ្នាំ២០២៣មានចំនួន១,៨១លានគ្រឿង ។ ត្រឹមតែ៨៥.១៣៣គ្រឿងត្រូវបានដឹកចេញសម្រាប់ម៉ូដែលផ្សេងៗរបស់ក្រុមហ៊ុន Tesla ក្នុងនោះរាប់បញ្ចូលទាំង Model S sedan, Model X SUV និង Cybertruck ។

គួរបញ្ជាក់ថា ការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៤ ជាឆ្នាំដែលការលក់យានយន្តបានថយចុះជាលើកដំបូងគិតចាប់តាំងពីក្រុមហ៊ុន Tesla បានដឹកជញ្ជូនចេញដ៏ច្រើនលើសលប់សម្រាប់ទីផ្សាររថយន្តដែលមាន Model S នៅក្នុងឆ្នាំ២០១២ ។

ក្រុមហ៊ុន Tesla បានព្រមានថា បណ្តាអ្នកវិនិយោគិនទាំងឡាយ នៅពេលចាប់ផ្តើមដំបូងកាលពីឆ្នាំមុន នៅក្នុងឆ្នាំ២០២៤ អាចជាឆ្នាំ “ថយចុះខ្លាំងគួរឲ្យកត់សម្គាល់” ហើយបានប្រកាស។
ក្រុមហ៊ុន Tesla បានព្រមានដល់វិនិយោគិនកាលពីដើមឆ្នាំមុនថា កំណើនអាច “ទាបជាងគួរឱ្យកត់សម្គាល់” សម្រាប់ឆ្នាំ២០២៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top