សាន់ហ្វ្រាន់ស៊ីស្កូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានយល់ព្រមបង់ ប្រាក់ចំនួន ៩៥ លានដុល្លារ ដើម្បីដោះស្រាយបណ្តឹង ចោទប្រកាន់ក្រុមហ៊ុន ដែលគិតតែពីឯកជនភាពថា បានដាក់ពង្រាយ ជំនួយការនិម្មិត Siri ក្នុងការលួចស្តាប់មនុស្ស ដែលកំពុងប្រើប្រាស់ iPhone និងឧបករណ៍ទាន់ សម័យផ្សេងទៀត ។
ដំណោះស្រាយដែលបានស្នើឡើងនៅ Oakland រដ្ឋកាលីហ្វ័រញ៉ា តុលាការសហព័ន្ធនឹង ដោះស្រាយបណ្តឹង ដែលមានរយៈពេល ៥ ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា Apple បានធ្វើឲ្យ Siri ស្ងាត់ស្ងៀម ដើម្បីកត់ត្រា ការសន្ទនា តាមរយៈទូរស័ព្ទ iPhone និងឧបករណ៍ផ្សេងទៀត ដែលបំពាក់ដោយជំនួយ ការនិម្មិតអស់ រយៈពេលជាងមួយទសវត្សរ៍។
ពាក្យបណ្តឹងបានអះអាងថា ការថតសំឡេងបានកើតឡើង សូម្បីតែនៅពេលមនុស្ស មិនចង់ធ្វើឲ្យអ្នកជំនួយ និម្មិតសកម្មដោយពាក្យថា “Hey, Siri” ។ ការសន្ទនាដែលបានថតរួចខ្លះ ត្រូវបានចែករម្លែកជាមួយអ្នកផ្សាយ ពាណិជ្ជកម្មក្នុងបំណងលក់ផលិតផល របស់ពួកគេទៅឲ្យអ្នកប្រើប្រាស់ មានការចាប់អារម្មណ៍លើទំនិញ និងសេវាកម្ម ។
ការចោទប្រកាន់អំពី Siri snoopy បានផ្ទុយនឹងការប្តេជ្ញាចិត្ត យូរអង្វែងរបស់ Apple ក្នុងការការពារឯកជនភាព របស់អតិថិជនរបស់ខ្លួន ជាបូជនីយកិច្ច ដែលនាយកប្រតិបត្តិ លោក Tim Cook តែងតែដាក់ថា ជាការប្រយុទ្ធដើម្បីរក្សា “សិទ្ធិមនុស្សជាមូលដ្ឋាន” ។
យោងតាមការប៉ាន់ ស្មានក្នុងឯកសារតុលាការថា ប្រសិនបើការទូទាត់ ត្រូវបានអនុម័ត អ្នកប្រើប្រាស់រាប់ សិបលាននាក់ ដែលជាម្ចាស់ iPhone និងឧបករណ៍ Apple ផ្សេងទៀតចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤ រហូតដល់ចុងឆ្នាំ មុនអាចដាក់ពាក្យបណ្តឹង ទាមទារសំណង ។ អ្នកប្រើប្រាស់ម្នាក់ៗអាចទទួលបានរហូតដល់ ២០ ដុល្លារក្នុងមួយ ឧបករណ៍ដែល បំពាក់ដោយ Siri គ្របដណ្តប់ដោយការទូទាត់ ទោះបីជាការទូទាត់អាចត្រូវបានកាត់បន្ថយ ឬកើនឡើងក៏ដោយ អាស្រ័យលើបរិមាណ នៃការទាមទារ ៕