Tesla បានថយចុះចំនួន នៃការលក់របស់ខ្លួនប្រចាំ ឆ្នាំ ២០២៤។ នេះជាការថយចុះការលក់ ជាលើកដំបូងបំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ របស់ Tesla។ ក្រុមហ៊ុនផលិតរថយន្ត ដឹកនាំដោយមហាសេដ្ឋី Elon Musk មួយនេះ បានលក់រថយន្តក្នុងចំនួន ១,៧៩លានគ្រឿង កាលពីឆ្នាំ ២០២៤ ពោលគឺបានធ្លាក់ចុះ ១ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលក្រុមហ៊ុននេះ លក់បាន ១,៨០ លានគ្រឿង។
![](https://lookingtoday.com/wp-content/uploads/2025/01/677b4ff4c0173_1736134620_medium.jpg)
ដោយសារតែការមកដល់ នៃវត្តមានរថយន្តអគ្គិសនីរបស់ចិន ជាច្រើនក្រុមហ៊ុន ជាមួយនឹងតម្លៃធូរថ្លៃទៀតនោះ Telsa បានសម្រេចបន្ថយតម្លៃ រថយន្តរបស់ខ្លួន ។ ប៉ុន្តែបើទោះបីជាបែបនេះក្តី ក៏ការលក់របស់ Tesla នៅតែមានការថយ ចុះដដែល ។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានយកចំណែកទីផ្សាររថយន្តអគ្គិសនីមួយភាគធំ ដោយបានប្រកាសអំពីតួលេខនៃការលក់រថយន្ត EV សរុបរបស់ខ្លួន បានដល់ទៅ ១,៧៦ លានគ្រឿង នៅក្នុងឆ្នាំ ២០២៤។
![](https://lookingtoday.com/wp-content/uploads/2025/01/677b4ffbcac92_1736134620_medium.jpg)
Tesla បានរំពឹងពីការលក់មួយចំណែកធំ នៅក្នុងទីផ្សារប្រទេសចិន។ ប៉ុន្តែ ដោយសារតែ BYD ជាគូប្រជែងធំរបស់ខ្លួន និងជាប្រ៊េនឡាននៅក្នុង ហើយណាមួយវិញទៀត តម្លៃក៏ប្រកួតប្រជែងគ្នាខ្លាំង ទើបធ្វើឱ្យ Tesla មានផលលំបាក គ្នុងការវាយយកចំណែកទីផ្សារ ពីប្រទេសយក្សអាស៊ីមួយនេះ៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)