វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំណែគេហទំព័ររបស់ Messenger បានប្រឈមមុខនឹងការរំខានយ៉ាងខ្លាំង ក្នុងប្រទេសវៀតណាម កាលពីថ្ងៃអង្គារ ដោយអ្នកប្រើប្រាស់រាយការណ៍ ពីការខកខានក្នុងការបង្ហាញ ការជូនដំណឹងសម្រាប់សារថ្មី និងការសន្ទនាថ្មីៗសម្រាប់ពួកគេ។
នេះបើតាមការរាយការណ៍របស់លោក Thanh Nienថា អ្នកប្រើចាប់ផ្ដើមជួបប្រទះ នឹងការរំខាននៅព្រឹកថ្ងៃអង្គារ ទោះបីជាអ្នកខ្លះបានកត់សម្គាល់ថា បញ្ហានេះបានចាប់ផ្ដើម ពីថ្ងៃមុនក៏ដោយ ។ បញ្ហានេះហាក់មានកម្រិត ចំពោះកំណែ ដែលមានមូលដ្ឋានលើកម្មវិធីរុករក តាមអ៊ីនធើណេត ខណៈកម្មវិធីទូរស័ព្ទ និងកុំព្យូទ័របានបន្ត ដំណើរការធម្មតា។
លោក Tran Tu អ្នកប្រើប្រាស់មកពីទីក្រុងហាណូយ បាននិយាយថា នៅពេលលោកចូលប្រើកម្មវិធី Messenger នៅលើកុំព្យូទ័ររបស់លោក ការជជែកភាគច្រើនបង្ហាញ ខ្លឹមសារតាំងពីប៉ុន្មានថ្ងៃមុន ដោយគ្រាន់តែការសន្ទនា តែមួយប៉ុណ្ណោះ។ លោកបានបន្ថែមថា កម្មវិធីទូរស័ព្ទបានបង្ហាញ ពីការសន្ទនារបស់លោកទាំងអស់ រៀបចំតាមលំដាប់លំដោយត្រឹមត្រូវ និងបានផ្ញើការជូនដំណឹង ទាន់ពេលវេលា។
យោងតាមរបាយការណ៍នៅលើគេហទំព័រត្រួតពិនិត្យ DownDetector បាននិយាយថា ទាំងអ្នកប្រើប្រាស់វៀតណាម និងអន្តរជាតិបានកំណត់បញ្ហាជាមួយ Messenger ចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារ។ ការរំខាននៅតែមិនអាចដោះស្រាយបាន។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ Messenger និង Facebook បានប្រឈមមុខនឹងបញ្ហា ស្ថេរភាពជាញឹកញាប់។ បញ្ហាទូទៅរួមមានភាព មិនអាចចូលដំណើរការបាន នៃវេទិកា ការរំខានការបង្ហាញខ្លឹមសារ ការធ្វើបច្ចុប្បន្នភាពទំព័រដើម និងការខកខានក្នុងការផ្ញើរូបភាព ឬសារ ៕