បច្ចេកវិទ្យា

ប្រាក់ចំណេញប្រតិបត្តិការ Samsung នៅត្រីមាសទី៤ កើនឡើងទ្វេដង ធៀបនឹងឆ្នាំមុន ខណៈមានបញ្ហាបន្តិច សម្រាប់បន្ទះឈីប AI

AFP

កូរ៉េខាងត្បូង ៖ ក្រុមហ៊ុន Samsung Electronics កាលពីថ្ងៃពុធបានប៉ាន់ប្រមាណប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី ៤ របស់ខ្លួនច្រើនជាងទ្វេដងធៀប នឹងឆ្នាំមុន ប៉ុន្តែខកខានការ រំពឹងទុករបស់ទីផ្សារ ដោយសារតែដំណើរការមិន សូវល្អលើបន្ទះឈីបអង្គ ចងចាំកម្រិត ខ្ពស់របស់ខ្លួនសម្រាប់ឧបករណ៍បង្កើនល្បឿន បញ្ញាសិប្បនិម្មិត នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times ។

ក្រុមហ៊ុនបាននិយាយលើ ឯកសារបទប្បញ្ញត្តិមួយថា ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ ដ៏ធំបំផុតរបស់ពិភពលោករំពឹងថា នឹងទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៦.5 ពាន់ពាន់លានវ៉ុនស្មើនឹង ៤.៤៦ពាន់លានដុល្លារសម្រាប់រយៈពេល ៣ ខែដោយបានបញ្ចប់នាខែធ្នូ ពោលគឺកើនឡើងពី ២.៨២ ពាន់ពាន់លានវ៉ុនកាលពីឆ្នាំមុន។

ប្រាក់ចំណេញប្រតិបត្តិការគឺ ១៥.៧ ភាគរយទាបជាងការប៉ាន់ ប្រមាណជាមធ្យម ដោយផ្អែកលើការស្ទង់មតិដោយ Yonhap Infomax ដែលជាក្រុមហ៊ុន ទិន្នន័យហិរញ្ញវត្ថុ របស់ទីភ្នាក់ងារសារព័ត៌មាន Yonhap ។ នៅត្រីមាសនេះ ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះ ២៩. ១៩ ភាគរយពី៩.១៨ ពាន់ពាន់លានវ៉ុន។

តួលេខប្រតិបត្តិការទាប ជាងការរំពឹងទុករបស់ Samsung កើតឡើងចំពេលមានការ ពន្យារ ពេលយូរក្នុងការ ធានាការយល់ព្រមពី Nvidia Corp. សម្រាប់បន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) របស់ខ្លួនសម្រាប់កុំព្យូទ័រ AI ។ វិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើ Samsung នឹងអាចតាមទាន់គូប្រជែង មិត្តរួមជាតិរបស់ខ្លួន SK hynix Inc. នៅលើទីផ្សារ HBM ដែរឬទេ ។

កាលពីចុងឆ្នាំមុន ក្រុមហ៊ុន Samsung បានសុំទោសចំពោះលទ្ធផលខកចិត្តរបស់ខ្លួនក្នុងផ្នែកអាជីវកម្មបន្ទះឈីប និងបានធ្វើការរុះរើនាយកប្រតិបត្តិធំមួយដើម្បីដាក់ការផ្តោតអារម្មណ៍កាន់តែធំទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ និងជម្នះបញ្ហាប្រឈមអាជីវកម្មដែលកំពុងបន្ត៕

Most Popular

To Top