បច្ចេកវិទ្យា

ការរីកចម្រើន AI របស់ ByteDance ជំរុញសហគ្រិនជនជាតិចិនលោកស្រី Zhou មានឈ្មោះក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក

VN Express

ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហគ្រិនជនជាតិចិន លោកស្រី Zhou Chaonan មានឈ្មោះក្នុងបញ្ជីអ្នកមានបំផុតទាំង ៥០០នៅលើពិភពលោក ដែលជំរុញដោយការកើនឡើងរបស់ម្ចាស់ កម្មវិធីវីដេអូខ្លី TikTok ByteDance និងការរីកចម្រើននៃប្រព័ន្ធ AI ។

នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានចុះបញ្ជីអ្នកស្រីជាលើកដំបូងថា មហាសេដ្ឋីស្រីម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំង៣ របស់ប្រទេសចិន ស្ថាបនិកអាយុ ៦៤ ឆ្នាំ និងជាប្រធានក្រុមហ៊ុន Range Intelligent Computing Technology Group ប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យដែលផ្តល់អំណាយសម្រាប់គម្រោង AI របស់ ByteDance ។ ភាគហ៊ុនរបស់ Range Intelligent បានកើនឡើង ១០៥ភាគរយ ក្នុងឆ្នាំ២០២៤ ដោយជំរុញឲ្យទ្រព្យសម្បត្តិរបស់លោកស្រីឡើងដល់ ៧.៧ ពាន់លានដុល្លារអាមេរិក។

នេះបើតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការឡើងខ្ពស់របស់លោកស្រីកើតឡើង នៅពេលមហាសេដ្ឋីចិនទទួលបានទ្រព្យសម្បត្តិរបស់ពួកគេឡើងវិញ បន្ទាប់ពីការខាតបង់ជាច្រើនឆ្នាំដែលជំរុញដោយវិបត្តិអចលនទ្រព្យ និងការជំរុញរបស់លោកប្រធានាធិបតីចិន លោក Xi Jinping សម្រាប់ភាពរុងរឿងរួម

និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្រោយបដិវត្តន៍វប្បធម៌ដំបូងគេរបស់ប្រទេសចិន លោកស្រី Zhou បានចាប់ផ្តើមអាជីពជាគ្រូបង្រៀននៅខេត្ត Hunan មុនពេលផ្លាស់ទៅធ្វើពាណិជ្ជកម្ម។ ក្នុងឆ្នាំ២០០០ នៅអាយុ ៤០ឆ្នាំ លោកស្រីបានបង្កើតបណ្តាញទំនាក់ទំនង Tiantong ជាក្រុមហ៊ុនទូរគមនាគមន៍នៅទីក្រុងប៉េកាំងដែលបម្រើអតិថិជនដ៏ធំដូចជា China Mobile ៕

Most Popular

To Top