ចិន៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា រោងចក្រដំឡើង iPhone យក្សនៅទីក្រុង Zhengzhou បានកាត់បន្ថយការជួល ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បាត់បង់ចំណែកទីផ្សារក្នុងប្រទេសចិន ហើយក្រុមហ៊ុន Foxconn ធ្វើការផ្លាស់ប្តូរការផលិតទៅក្រៅប្រទេសវិញ។
តំបន់ Yukang ដែលជាកន្លែងនៃអគារលំនៅដ្ឋាន ភោជនីយដ្ឋាន និងផ្សារទំនើបនៅជាយក្រុង Zhengzhou ភាគកណ្តាលប្រទេសចិន ធ្លាប់ជាមជ្ឈមណ្ឌលដ៏មមាញឹកសម្រាប់ កម្លាំងពលកម្មចំណាកស្រុករបស់ប្រទេសចិន។
នៅតាមដងផ្លូវតំបន់នេះ ត្រូវបានប្រមូលផ្តុំដោយភ្នាក់ងារបញ្ជូនការងារ ដែលជួលសម្រាប់រោងចក្រទំនើបក្បែរនោះ ដែលគ្រប់គ្រងដោយ Foxconn Technologies សម្រាប់ដំឡើងទូរស័ព្ទ iPhone ភាគច្រើននៅលើពិភពលោកសម្រាប់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ។
ប៉ុន្តែសង្កាត់នេះមានភាពស្ងប់ស្ងាត់យ៉ាងខ្លាំងក្នុងថ្ងៃ ដែលឈានដល់ថ្ងៃចូលឆ្នាំនៅចុងខែមករា។ មានការងារតិចតួចដែលត្រូវបានផ្សព្វផ្សាយ ហើយជនចំណាកស្រុកជាច្រើនបានចាកចេញ លឿនដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)