ទីក្រុងសេអ៊ូល ៖ ក្រុមហ៊ុនផលិតអាគុយធំៗ របស់ចិននឹងចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យា InterBattery ឆ្នាំ ២០២៥ នៅទីក្រុងសេអ៊ូលនៅខែក្រោយ ក្នុងគោលបំណងពង្រីកវត្តមាន របស់ពួកគេនៅលើទីផ្សារកូរ៉េ ចំពេលមានភាពតានតឹងពាណិជ្ជកម្មសកល កើនឡើងបណ្តាលមកពីគោលនយោបាយគាំពារ និយមរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times ។
យោងតាមអ្នករៀប ចំព្រឹត្តិការណ៍ កាលពីថ្ងៃអង្គារបាននិយាយថា BYD និង EVE ស្ថិតក្នុងចំណោមក្រុមហ៊ុនចិន ចំនួន៧៩ ចូលរួម ក្នុងការតាំង ពិព័រណ៍ប្រចាំឆ្នាំ ។ នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនទាំង២ នឹងចូលរួមពិព័រណ៍បច្ចេកវិទ្យា InterBattery ទោះបីជាចំនួនក្រុមហ៊ុនចិន ដែលចូលរួមក្នុង ព្រឹត្តិការណ៍នេះ បានកើនឡើងបន្តិចម្តងៗពី ៦២ ឆ្នាំ ២០២៤ និង ២៤ នៅឆ្នាំ ២០២៣ ។ ទោះបីជាតម្រូវការរថយន្តអគ្គិសនី (EV) ជាសកលមានការថយចុះក៏ដោយ ក៏ក្រុមហ៊ុនចំនួន ៦៤៦ ខ្ពស់នឹងចូលរួមក្នុងការ តាំងពិព័រណ៍នៅឆ្នាំនេះ។
កាលពីឆ្នាំមុន BYD និង EVE បានជាប់ចំណាត់ថ្នាក់ទី ២ និងទី៩ ក្នុងចំណែកទីផ្សារពិភពលោករបស់ EV រៀងគ្នា។ ក្រុមហ៊ុន BYD ក៏បានចាប់ផ្តើមលក់រថយន្ត ដឹកអ្នកដំណើរអគ្គិសនី ក្នុងតម្លៃទាបនៅប្រទេសកូរ៉េកាលពីខែមុន បន្ទាប់ពីការបង្កើតក្រុមហ៊ុនបុត្រ សម្ព័ន្ធ ក្នុងស្រុករបស់ខ្លួននៅទីនេះ ។
អ្នករៀបចំរបស់ InterBattery បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា BYD បានចូលរួមយ៉ាងស៊ីជម្រៅក្នុងវិស័យថ្មលីចូម-អ៊ីយ៉ុង អស់រយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ដោយបានដឹកជញ្ជូនថ្ម lithium-ion ជាង ៥ ពាន់លាន។ BYD ផ្តល់ជូននូវដំណោះស្រាយក្រឡា និងកញ្ចប់តាមតម្រូវការ ជាមួយនឹងការរចនា និងសមត្ថភាពផលិតដ៏ទូលំទូលាយ។
ទោះជាយ៉ាងណាក៏ដោយ ទំហំស្តង់តាំងពិពណ៌ របស់ BYD នឹងមានទំហំត្រឹមតែ ៣៦ ម៉ែត្រការ៉េប៉ុណ្ណោះតូច ជាងក្រុមហ៊ុនផលិតអាគុយ ឈានមុខគេទាំង៣របស់ប្រទេសកូរ៉េ ។ CATL ជាក្រុមហ៊ុនផលិតថ្មរបស់ចិនមួយផ្សេងទៀត ដែលមានចំណែកទីផ្សារសកលលោក ក៏នឹងអវត្តមានពី InterBattery ម្តងទៀតនៅឆ្នាំនេះ ៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)