អាមេរិក ៖ សារព័ត៌មាន Adam Mosseri បានរាយការណ៍ កាលពីថ្ងៃពុធដោយដកស្រង់សម្តីរបស់បុគ្គលម្នាក់បាននិយាយថា បណ្តាញសង្គមយក្ស របស់អាមេរិក Instagram កំពុងពិចារណាដាក់ឲ្យដំណើរ ការកម្មវិធីដាច់ដោយឡែកមួយសម្រាប់មុខងារវីដេអូខ្លីៗរបស់វា គឺកម្មវិធី Reels នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ koreajoongangdaily ។
របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយ Meta កំពុងស្វែងរកទាញយកអត្ថប្រយោជន៍ពីស្ថានភាពមិនច្បាស់លាស់របស់ TikTok នៅអាមេរិក ក្នុងគោលបំណង ផ្តល់នូវបទពិសោធន៍ នៃការរមូរវីដេអូស្រដៀងគ្នា។ ខណៈ Meta មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ របស់ Reuters ទេ។
កាលខែមករា Meta ក៏បានប្រកាសកម្មវិធីកែសម្រួល វីដេអូថ្មី Edits ជាការផ្លាស់ប្តូរ ដែលហាក់ដូចជាមានគោលបំណង ដើម្បីទទួលបានចំណែក នៃអ្នកប្រើប្រាស់របស់ CapCut ជាកម្មវិធីកែសម្រួលវីដេអូស្រដៀងគ្នា ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ។
Meta ធ្លាប់បានសាកល្បងកម្មវិធីចែករម្លែក វីដេអូដាច់ដោយឡែកមួយ ដែលមានឈ្មោះថា Lasso ឆ្នាំ ២០១៨ ដោយមានគោលដៅប្រកួតប្រជែងជាមួយ TikTok ប៉ុន្តែកម្មវិធីនេះ មិនមានការទាក់ទាញច្រើនទេ ហើយក្រោយមក ក្រុមហ៊ុនបានបិទវាចោល៕
