តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Nissan Motor Co កំពុងពិចារណាជំនួសនាយកប្រតិបត្តិលោក Makoto Uchida ខណៈក្រុមហ៊ុនផលិតរថយន្តជប៉ុនព្យាយាមធ្វើឲ្យអាជីវកម្មរបស់ខ្លួនរស់ឡើងវិញ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
យោងតាមប្រភពបានឲ្យដឹងថា ប្រធានផ្នែកហិរញ្ញវត្ថុលោក Jeremie Papin ដែលពីមុនបានដឹកនាំប្រតិបត្តិការរបស់ Nissan នៅអាមេរិកស្ថិតក្នុងចំណោមអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក Uchida ។ ប្រភពបានបន្ថែមថា រចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន Nissan ត្រូវបានគេរំពឹងថានឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃអង្គារ ប៉ុន្តែមានការប្រឆាំងទៅនឹងការផ្លាស់ប្តូរសម្រាប់លោក Papin ដើម្បីស្នងតំណែងលោក Uchida ។
ភាពជាអ្នកដឹកនាំរបស់លោក Uchida ត្រូវបានចោទសួរ បន្ទាប់ពីប្រាក់ចំណេញរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះជាង ៩០ ភាគរយក្នុងរយៈពេល៩ ខែរហូតដល់ខែធ្នូ ខណៈការច្របាច់បញ្ចូលគ្នារបស់ខ្លួនពិភាក្សាជាមួយក្រុមហ៊ុន Honda Motor Co ដើម្បីបង្កើតក្រុមរថយន្តធំជាងគេទី៣របស់ពិភពលោកនាពេលថ្មីៗនេះត្រូវបានរំសាយ។
សន្និសីទសារព័ត៌មានមួយកាលពីខែមុន លោក Uchida បាននិយាយថា សំណើរបស់ Honda ក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់លោកក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាហេតុផលចម្បងដែល Nissan បញ្ចប់ការចរចាព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ស្វ័យភាពរបស់ក្រុមហ៊ុនផលិតរថយន្តនៅ Yokohama ។
កាលខែធ្នូ ក្រុមហ៊ុនទាំង២ បានសន្យាថានឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការរួមបញ្ចូលគ្នានៅក្រោមក្រុមហ៊ុនកាន់កាប់នៅឆ្នាំ ២០២៦ ក្នុងគោលបំណងចែករម្លែកបន្ទុកហិរញ្ញវត្ថុនៃការអភិវឌ្ឍយានយន្តអគ្គិសនី និងកម្មវិធីដើម្បីប្រកួតប្រជែងកាន់តែប្រសើរជាមួយគូប្រជែងពិភពលោកដូចជា Tesla Inc. របស់អាមេរិក និងក្រុមហ៊ុន BYD Co.៕
