វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តម្លៃរបស់ iPhone 16 Pro Max របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដែលមាន RAM ទំហំ 256GB បានធ្លាក់ចុះនៅសល់ត្រឹមចំនួន ៥ លានដុង ស្មើនឹង ១៩៥ ដុល្លារអាមេរិក ឬ ១៤.២ភាគរយចាប់តាំងពីការ ចេញលក់កាលពីខែកញ្ញាឆ្នាំមុន។
ហាងលក់រាយដែលមាន ការអនុញ្ញាតដូចជា The Gioi Di Dong, FPT Shop, Minh Tuan Mobile, 24hstore, និង CellphoneS តម្លៃរបស់វាចាប់ផ្តើមពី ២៩.៩៩ លានដុង ហើយធ្លាក់ចុះពី ៣៤.៩៩ លានដុងនៅពេលដាក់លក់ នៅពេលដែលវាអស់ពីស្តុក។
តម្លៃនៃកំណែ 512GB បានធ្លាក់ចុះពី ៤០.៩៩ លានដុង ទៅ ៣៦.១៩ លានដុង ខណៈម៉ូដែល 1TB ធ្លាក់ចុះពី ៤៦.៩៩ លានដុង ទៅ ៤២.៥៩ លានដុង។ តម្លៃទាំងនេះមិនរាប់បញ្ចូលការផ្សព្វផ្សាយ អាចធ្វើទៅបានដែលផ្តល់ជូនដោយអ្នកលក់រាយ ដែលអាចកាត់បន្ថយការចំណាយបាន ១ លានដុងទៀត។
អ្នកនាង Nguyen Anh Hong នាយកផ្នែកទីផ្សាររបស់ហាង 24hstore បាននិយាយថា ម៉ូដែល Pro Max ពីមុនបានធ្លាក់ចុះតម្លៃទាបជាងក្នុងរយៈពេលដូចគ្នា (៥ខែ)។ 15 Pro Max បានធ្លាក់ចុះចំនួន ៤ លានដុង (១១.៤ភាគរយ) ។
អ្ននាងបានបន្តថា ការចេញលក់នូវស្មាតហ្វូន Android ម៉ូឌែលល្បីៗដូចជា Samsung Galaxy S25 Ultra និង Xiaomi 15 Ultra នៅឆ្នាំនេះ បានធ្វើឲ្យការប្រកួតប្រជែងកាន់តែខ្លាំង។
អ្នកនាំពាក្យក្រុមហ៊ុន Minh Tuan Mobile បាននិយាយថា ការបញ្ចុះតម្លៃធ្វើឲ្យ iPhone កាន់តែទាក់ទាញអ្នកប្រើប្រាស់។ តម្លៃនៃស៊េរី iPhone 16 ជាពិសេស 16 Pro Max មានតម្លៃទាបបំផុតចាប់តាំងពីការចេញលក់ ហើយរំពឹងថានឹងនៅថេរ។
តម្លៃ iPhone 16 ម៉ូដែលផ្សេងទៀតបានធ្លាក់ចុះពី ៥ ទៅ ១៥ ភាគរយ ខណៈ 16e ចេញលក់នៅថ្ងៃទី ៧ ខែមីនា ក៏ត្រូវបានលក់ក្នុងតម្លៃបញ្ចុះ ៤-៥ ភាគរយជាករណីដ៏កម្រសម្រាប់ iPhone ថ្មីក្នុងប្រទេសវៀតណាម។ ដូចទៅនឹងជំនាន់មុនដែរ ម៉ូឌែល Pro និង Pro Max នៅតែពេញនិយមបំផុត ដែលមានចំនួន ៧០-៩០ភាគរយនៃការលក់ ដោយ 16 និង 16 Plus ចែករម្លែកនៅសល់៕
