បច្ចេកវិទ្យា

ពួក Hacker លួចលុយអស់ ៨.៤ ពាន់លានវ៉ុន របស់តារាចម្រៀងសមាជិក BTS លោក Jungkook ម្ចាស់ភាគហ៊ុន HYBE

Korea Joon Ang Daily

កូរ៉េខាងត្បូង ៖ នេះបើយោង តាមភ្នាក់ងាររបស់លោក Jungkook គឺ BigHit Music បាននិយាយថា បុគ្គលមិនស្គាល់ អត្តសញ្ញាណម្នាក់ បានលួចចូលទៅក្នុងគណនី ធនាគាររបស់លោក Jungkook សមាជិក BTS ហើយបានផ្ទេរដោយ ខុសច្បាប់ចំនួន ៨.៤ ពាន់លានវ៉ុន (៥.៧ លានដុល្លារ) ក្នុងភាគហ៊ុន HYBE ដែលលោកកាន់កាប់ ហើយភាគហ៊ុន ត្រូវបានប្រគល់ជូន Jungkook វិញបន្ទាប់ពីមាន ដីការបស់តុលាការ ។

យោងតាមប្រភពកម្សាន្តបានប្រាប់ឲ្យដឹងថា ពួក Hacker បានបង្កើតគណនីភាគហ៊ុន ដែលគ្មានការអនុញ្ញាតក្រោមឈ្មោះ Jungkook កាលពីខែមករាឆ្នាំមុន បន្ទាប់ពីលោកបានចាប់ផ្តើមបំពេញ កាតព្វកិច្ចយោធាមួយខែមុន។

ពួក Hacker បានផ្ទេរភាគហ៊ុនចំនួន ៣៣,០០០ នៃក្រុមហ៊ុន HYBE ដែលជាកម្មសិទ្ធិរបស់លោក Jungkook ទៅគណនីថ្មី ហើយបានលក់ភាគហ៊ុនចំនួន ៥០០ ទៅឲ្យភាគីទី ៣។ ភាគហ៊ុនរបស់ HYBE ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ២៥០,០០០វ៉ុននៅពេលនោះ ។

BigHit Music បានចាត់វិធានការភ្លាមៗ ហើយបានស្នើសុំឲ្យផ្អាក ការទូទាត់ទៅគណនីថ្មី ហើយប្រគល់ឲ្យលោក Jungkook វិញ។ តារាចម្រៀងរូបនេះក៏បានដាក់ពាក្យប្ដឹងកាលពីខែមីនាឆ្នាំមុន ដោយទាមទារឲ្យភាគីទី៣ទិញភាគហ៊ុនត្រឡប់មកវិញ៕

Most Popular

To Top