បច្ចេកវិទ្យា

ក្រុមហ៊ុនរថយន្តអគ្គិសនី “EV” យក្សរបស់ចិន BYD វ៉ាដាច់គូប្រជែង ក្រុមហ៊ុនរថយន្ត Tesla ឆ្នាំ២០២៤

ទីក្រុងប៉េកាំង ៖ ឯកសារភាគហ៊ុនមួយ បានបង្ហាញ កាលពីថ្ងៃចន្ទ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន BYD មានការកើនឡើងនៃប្រាក់ចំណូលកាលពីឆ្នាំមុន ដោយលើសពីសញ្ញាសម្គាល់ ១០០ ពាន់លានដុល្លារ និងបានផ្តួលគូប្រជែង Tesla ខណៈក្រុមហ៊ុន រថយន្តយក្សនេះបង្កើន ល្បឿនការពង្រីក នៅក្រៅប្រទេសរបស់ខ្លួន យោងតាមការ ចេញផ្សាយ ពីគេហទំព័រ Japan Today

ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុង Shenzhen បានលេចឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនាមជាអ្នកដឹកនាំច្បាស់ លាស់នៅលើទីផ្សាររថយន្ត EV ដែលមានការ ប្រកួតប្រជែង ខ្ពស់របស់ប្រទេសចិន គឺជាក្រុមហ៊ុនធំបំផុត នៅលើពិភពលោក ។ វាក៏កំពុងស្វែងរកបណ្តាញរីកចម្រើនថ្មីបន្ថែមទៀតនៅបរទេស ដោយប្តេជ្ញាយកឈ្នះទីផ្សារអ៊ឺរ៉ុប ជាមួយនឹងម៉ូដែលអគ្គិសនីបង្រួមថ្មី និងសមត្ថភាពសាកថ្មលឿនបំផុត ដើម្បីប្រកួតប្រជែងម៉ាកយីហោទ្វីប។

សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃចន្ទនៅផ្សារហ៊ុន Shenzhen បានបង្ហាញថា BYD បានកត់ត្រាប្រាក់ចំណូល ចំនួន ១០៧.២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ តួលេខនោះបានដកប្រាក់ចំណូល ៩៧,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលបានប្រកាសដោយក្រុមហ៊ុន Tesla។

សកម្មភាពការជំរុញជនជាតិចិន ទៅកាន់ទ្វីបអឺរ៉ុបកើតឡើង នៅដំណាក់កាលដ៏លំបាក មួយសម្រាប់ក្រុមហ៊ុន Tesla ដែលការលក់របស់ពួកគេ ក្នុងទ្វីបបានធ្លាក់ចុះ បន្ទាប់ពីការគាំទ្រ របស់នាយកប្រតិបត្តិលោក Elon Musk សម្រាប់ក្រុមនយោបាយ ស្តាំនិយមនៅទីនោះ ។

លទ្ធផលនៃប្រាក់ចំណូល របស់ BYD តំណាងឲ្យការកើនឡើង ២៩ ភាគរយធៀប នឹងឆ្នាំមុន ហើយបានដំណើរការ លើសពីការព្យាករណ៍របស់ Bloomberg ចំនួន ៧៦៦ពាន់លានយន់។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសុទ្ធរបស់ BYD កាលពីឆ្នាំមុនមានចំនួន ៤០.៣ពាន់លានយន់ កើនឡើង ៣៤ ភាគរយពីឆ្នាំ ២០២៣ និងឈានដល់កម្រិតខ្ពស់បំផុត៕

Most Popular

To Top