បច្ចេកវិទ្យា

iPhone 16 របស់ Apple នឹងមានលក់ជាផ្លូវការ ក្នុងប្រទេសឥណ្ឌូនេស៊ី នៅខែក្រោយ

VN Express

ឥណ្ឌូនេស៊ី៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាសថា iPhone 16 នឹងមានលក់ជាផ្លូវការ ក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ១១ ខែមេសា បន្ទាប់ពីការហាមឃាត់ការលក់ ក្នុងសេដ្ឋកិច្ចដ៏ធំបំផុត របស់អាស៊ីអាគ្នេយ៍ត្រូវបានដកចេញ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express។

រដ្ឋាភិបាលកាលពីខែតុលា បានហាមឃាត់ការធ្វើទីផ្សារ និងការលក់ម៉ូដែលនេះ ជុំវិញការបរាជ័យ របស់ក្រុមហ៊ុនបច្ចេកវិទ្យា របស់អាមេរិកក្នុងការបំពេញបទប្បញ្ញត្តិដែលតម្រូវឲ្យ ៤០ភាគរយ នៃទូរស័ព្ទត្រូវបានផលិតចេញពីផ្នែកក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ Apple បានធ្វើកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាល ឥណ្ឌូនេស៊ី កាលពីខែមុនដើម្បីវិនិយោគ ក្នុងប្រទេសនេះចំនួន ២៨០ លាន បន្ទាប់ពីការជាប់គាំងជាច្រើនខែ។

ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ថ្ងៃនេះក្រុមហ៊ុន Apple ប្រកាសថា iPhone 16 ស៊េរីទាំងអស់ នឹងមានលក់ចាប់ពីថ្ងៃសុក្រទី ១១ ខែមេសា ។

ក្រសួងឧស្សាហកម្មបាននិយាយនៅខែនេះថា ខ្លួនបានអនុម័តវិញ្ញាបនបត្រ ក្នុងស្រុកសម្រាប់ផលិតផល Apple ច្រើនជាង១០។ កាលពីសប្តាហ៍មុន ក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថល បាននិយាយថា Apple ក៏ទទួលបានវិញ្ញាបនបត្រ ដែលត្រូវការសម្រាប់ ឧបករណ៍ទូរគមនាគមន៍ទាំងអស់ជាមួយនឹងការបញ្ជូន។

ទីក្រុងហ្សាការតាបានច្រានចោលសំណើវិនិយោគចំនួន ១០០ លានដុល្លារពីក្រុមហ៊ុន Apple កាលខែវិច្ឆិកា ដោយនិយាយថា វាខ្វះភាពយុត្តិធម៌ដែលទាមទារដោយរដ្ឋាភិបាល។ ក្រោយមក Apple បានយល់ព្រមវិនិយោគ ១៥០លានដុល្លារក្នុងការសាងសង់កន្លែង២ ដែលមួយនៅ Bandung ក្នុងខេត្ត West Java ដើម្បីផលិតគ្រឿងបន្លាស់ និងមួយទៀតនៅ Batam សម្រាប់ AirTags ។

រដ្ឋមន្ត្រីឧស្សាហកម្មលោក Agus Gumiwang Kartassmita បាននិយាយកាលពីខែមុនថា Apple ក៏បានប្តេជ្ញាចិត្តក្នុងការ កសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ទះឈីប ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយហៅវាថា ជា ប្រភេទដំបូងគេនៅអាស៊ី។

ទោះបីជាមានការហាម ឃាត់ការលក់ iPhone ក្នុងប្រទេសឥណ្ឌូនេស៊ីក៏ដោយ ក៏រដ្ឋាភិបាលបានធ្វើ ឲ្យនាំយកឧបករណ៍ ទាំងនោះមកប្រើប្រាស់ ប្រសិនបើពួកគេមិន ត្រូវបានធ្វើពាណិជ្ជកម្ម។ ប្រទេសឥណ្ឌូនេស៊ីក៏បានហាម ឃាត់ការលក់ទូរស័ព្ទ Google Pixel សម្រាប់ការខកខានមិន បានបំពេញតម្រូវការផ្នែកក្នុងស្រុកចំនួន ៤០ភាគរយ ៕

Most Popular

To Top