បច្ចេកវិទ្យា

ក្រុមហ៊ុន Toyota នឹងពន្យារពេលសាងសង់រោងចក្រផលិតអាគុយនៅជប៉ុន ចំពេលលក់រថយន្ត EV ធ្លាក់ចុះ

kyodo

ណាហ្គោយ៉ា៖ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota Motor Corp នឹងពន្យារពេលសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីរបស់ខ្លួននៅភាគនិរតីនៃប្រទេសជប៉ុន ដោយសារការថយចុះតម្រូវការរថយន្ត EV ទូទាំងពិភពលោក។

ប្រភពបានបន្តថា ការសាងសង់រោងចក្រក្នុងខេត្ត Fukuoka ដំបូងឡើយត្រូវបានគេគ្រោងនឹងចាប់ផ្តើមនៅឆ្នាំនេះ ប៉ុន្តែវាត្រូវបានរុញទៅថ្ងៃក្រោយ ដោយពេលវេលាមិនទាន់សម្រេចចិត្ត។ ខណៈប្រធានក្រុមហ៊ុន Toyota Koji Sato បានបង្ហាញពីការផ្លាស់ប្តូរផែនការទៅកាន់ Fukuoka Gov Seitaro Hattori ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Toyota Battery Co បាននិយាយថា ពួកគេមានគោលបំណងចាប់ផ្តើមផលិតអាគុយនៅរោងចក្រនឹងសាងសង់នៅទីក្រុង Kanda នាឆ្នាំ ២០២៨។ ពួកគេបាននិយាយថា ថ្មនេះត្រូវបានគេកំណត់ឲ្យប្រើប្រាស់សម្រាប់ម៉ូដែល EV ជំនាន់ក្រោយដែលនឹងត្រូវបានដាក់ឲ្យដំណើរការក្រោមម៉ាកយីហោ Lexus ដ៏ទំនើប។

ក្រុមហ៊ុន Toyota បានកំណត់គោលដៅលក់រថយន្ត EV ចំនួន ១.៥ លានគ្រឿងនៅឆ្នាំ២០២៦ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើខ្លួនពិតជាអាចសម្រេចបាននូវគោលដៅនោះឬយ៉ាងណា៕

Most Popular

To Top