កូរ៉េខាងត្បូង៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Hyundai Motor ដែលជាក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានលក់រថយន្ត Palisade sport utility (SUV) បានជាង ៥០០,០០០ គ្រឿងនៅសហរដ្ឋអាមេរិក។
នេះបើយោងតាមទិន្នន័យលក់របស់ក្រុមហ៊ុន Hyundai បាននិយាយថា ការលក់សរុបនៃ Palisade នៅអាមេរិកបានឈានដល់ ៥០៦,៤២៥ គ្រឿងគិតត្រឹមចុងខែមុន។ Hyundai Motor បានដាក់លក់រថយន្ត Palisade SUV ជំនាន់ទី១ នៅលើទីផ្សារអាមេរិកកាលពី ៦ឆ្នាំមុន ក្នុងឆ្នាំ២០១៩។ ម៉ូដែលជំនាន់ទី ២ គ្រោងនឹងចេញលក់នៅទីនោះនៅចុងឆ្នាំនេះ។ នៅឆ្នាំ ២០២៤ ប្រហែលពីរភាគបីនៃការលក់សកលរបស់ Palisade ដែលមានចំនួន ១៦៥,៧៤៥ គ្រឿងបានមកពីទីផ្សារអាមេរិក។
ក្រុមហ៊ុន Hyundai បានបន្ថែមថា អាមេរិកជាទីផ្សាររថយន្ត SUV ប្រកួតប្រជែងបំផុតរបស់ពិភពលោក វានឹងជំរុញការលក់បន្ថែមទៀតនៅទីនោះជាមួយនឹងរថយន្តប្រភេទ SUV ចម្រុះដែលរួមមានម៉ូដែល Tucson, Santa Fe និង Palisade ។
នេះបើយោងតាមក្រុមហ៊ុនទិន្នន័យលក់រថយន្ត MarkLines ថា ក្នុងចំណោមរថយន្ត ៤.០២ លានគ្រឿងដែលបានលក់នៅអាមេរិកក្នុងអំឡុងខែមករាដល់ខែមីនា ៣.១២ លានគ្រឿង ឬ ៧៨ ភាគរយគឺជារថយន្តប្រភេទ SUV និងរថយន្តពហុមុខងារផ្សេងទៀត ។ Palisade SUV ជំនាន់ទី ២ នឹងមានលក់នៅក្នុងទីផ្សាររថយន្តដ៏សំខាន់បំផុតរបស់ពិភពលោកនៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំនេះ។ ក្នុងស្រុកវាត្រូវបានចាប់ផ្តើមនៅក្នុងខែមករា។
Palisade ថ្មីនេះ ភ្ជាប់មកជាមួយម៉ាស៊ីនសាំង ៣.៥ លីត្រ ឬម៉ាស៊ីន turbocharged ២.៥ លីត្រ hybrid សម្រាប់ទីផ្សារ អាមេរិក។ ក្រុមហ៊ុន Hyundai គ្រោងនឹងបន្ថែមម៉ូដែល Palisade ជាមួយនឹងម៉ាស៊ីន Hybrid សាំង និងម៉ូដែល Palisade XRT Pro ត្រូវបានរចនាឡើងសម្រាប់ការបើកបរក្រៅផ្លូវសម្រាប់អតិថិជនអាមេរិកនៅពាក់កណ្តាលទី២៕
