បច្ចេកវិទ្យា

ទិន្នន័យស៊ីមរបស់អ្នកប្រើ SK Telecom បានបែកធ្លាយ ដោយសារពួក Hacker ធ្វើការវាយប្រហារ

Korea Jong Ang

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន SK Telecom បានប្រកាសកាលពីថ្ងៃអង្គារថា ព័ត៌មានទាក់ទងនឹងស៊ីមមួយចំនួនរបស់អ្នកប្រើប្រាស់របស់ខ្លួនត្រូវបានបែកធ្លាយ ដោយសារតែកូដព្យាបាទដោយពួក Hacker នៅល្ងាចថ្ងៃសុក្រ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times ។

នេះបើតាមក្រុមហ៊ុនបានបន្តថា បន្ទាប់ពីទទួលស្គាល់ការលេចធ្លាយនេះ SK Telecom បានរាយការណ៍ពីឧបទ្ទវហេតុនេះ បានលុបលេខកូដ និងញែកឧបករណ៍ត្រូវគេសង្ស័យថា លួចចូល ហើយរហូតមកដល់ពេលនេះមិនទាន់មានករណីនៃការប្រើប្រាស់ព័ត៌មានអាក្រក់ណាមួយត្រូវបានបញ្ជាក់នៅឡើយទេ។

SK Telecom បាននិយាយថា ការពង្រឹងការទប់ស្កាត់ការផ្លាស់ប្តូរស៊ីមខុសច្បាប់ និងការព្យាយាមផ្ទៀងផ្ទាត់មិនប្រក្រតីត្រូវបានដាក់ឲ្យដំណើរការ ជាមួយនឹងការជាវសេវាការពារស៊ីមដោយឥតគិតថ្លៃដល់អតិថិជន ដែលចង់បានវិធានការសុវត្ថិភាពបន្ថែមត្រូវបានផ្តល់ជូន។

ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងពង្រឹងប្រព័ន្ធសុវត្ថិភាព និងបង្កើតវិធានការការពារព័ត៌មានរបស់អតិថិជន ដើម្បីការពារការកើតមានឡើងវិញនៃឧប្បត្តិហេតុបែបនេះ៕

Most Popular

To Top