បច្ចេកវិទ្យា

iPhone 16e ជំរុញការលក់ ទូទាំងពិភពលោករបស់ Apple ខណៈក្រុមហ៊ុនមានបញ្ហា ទីផ្សាស្មាតហ្វូននៅវៀតណាម

VN Express

វៀតណាម៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា iPhone 16e ជាប្រភេទស្មាតហ្វូន ដែលអាចជួយឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple វ៉ាដាច់ Samsung ក្នុងការលក់ស្មាតហ្វូនទូទាំង ពិភពលោកនៅត្រីមាសទី១ ខណៈក្រុមហ៊ុនបានព្យាយាម ចាប់យកការស្រមើលស្រមៃ របស់អតិថិជនវៀតណាម។

មួយខែបន្ទាប់ពីការចេញផ្សាយរបស់ iPhone 16e  វាត្រូវបានដាក់លក់ក្នុងតម្លៃ ១៦.៣ លានដុង (៦២៦ ដុល្លារអាមេរិក) សម្រាប់ម៉ូដែលមានទំហំ 128GB  ៧០០,០០០ ដុង (៤.៣ភាគរយ) តិចជាងតម្លៃដែលបានរាយបញ្ជីផ្លូវការរបស់ទូរស័ព្ទ iPhone 16e នេះ។ ប៉ុន្តែតម្រូវការនៅតែមានកម្រិតទាប ដោយម៉ូដែលនេះ ត្រូវបានគេរាយការណ៍ថា លក់បានតិចជាង iPhone ជំនាន់ចាស់មួយចំនួន។

ចំណែកលោក Van Thi Ngoc Yen នាយកផ្នែកលក់របស់ Apple នៅក្រុមហ៊ុនលក់គ្រឿង អេឡិចត្រូនិក Di Dong Viet បានប្រាប់កាសែត Dan Tri ថា នៅហាងរបស់យើង iPhone 16e មានត្រឹមតែ ៣-៤ភាគរយ នៃការលក់ iPhone សរុប។ លោកបានបន្តថា ទោះបីជាមានការពេញ និយមទ្វេដងដូចម៉ូដែល SE ពីមុនក៏ដោយ វាទាបជាង iPhone 15 និង iPhone 15 Plus ។

លោក Nguyen Lac Huy អ្នកនាំពាក្យរបស់ក្រុមហ៊ុន លក់រាយមួយទៀតគឺ CellphoneS បានយល់ស្របជា មួយលោកដោយនិយាយ ថា 16e មានចំនួនត្រឹមតែ ៥ ភាគរយ នៃការលក់ iPhone មានចំនួនតិច សម្រាប់ឧបករណ៍ ដែលទើបនឹងចេញថ្មីៗ ៕

Most Popular

To Top