អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បានសរសើរនាយកប្រតិបត្តិ Apple លោក Tim Cook សម្រាប់ភាព ជាអ្នកដឹកនាំដ៏គួរឲ្យកត់សម្គាល់របស់លោក និងប្រាក់ចំណូលដ៏ច្រើន សន្ធឹកសន្ធាប់ដែលបច្ចេកវិទ្យា Titan បានប្រគល់ឲ្យក្រុមហ៊ុន Buffett គឺក្រុមហ៊ុន Berkshire Hathaway ។
នេះបើតាមការរាយការណ៍របស់ Business Insider ថា លោក Buffett បាននិយាយនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ Berkshire Hathaway កាលពីថ្ងៃទី ៥ ខែឧសភា បានសម្តែងការកោតសរសើរ ចំពោះការដឹកនាំរបស់លោក Cook ។ លោកបាននិយាយថា ខ្ញុំមានការខ្មាស់អៀនបន្តិចក្នុងការនិយាយថា លោក Tim Cook បានរកលុយឲ្យ Berkshire ច្រើនជាងអ្វីដែលខ្ញុំធ្លាប់ធ្វើសម្រាប់Berkshire Hathaway ។
លោក Buffett បានបន្តថា លោកក៏បានប្រៀបធៀបលោក Cook បានយ៉ាងល្អទៅនឹងសហស្ថាបនិកដ៏ល្បីល្បាញរបស់ Apple គឺលោក Steve Jobs ។ ខ្ញុំបានស្គាល់លោក Steve Jobs យ៉ាងខ្លី ហើយលោក Steve ពិតជាបានធ្វើរឿងដែលគ្មាននរណាម្នាក់អាចធ្វើបានក្នុងការអភិវឌ្ឍន៍ Apple។ លោកបានបន្ថែមថា លោក Steve បានជ្រើសរើស Tim ដើម្បីស្នងតំណែងគាត់ ហើយគាត់ពិតជាបានសម្រេចចិត្តត្រឹមត្រូវ ។
គ្មាននរណាម្នាក់ក្រៅពីលោក Steve អាចបង្កើត Apple បានទេ ប៉ុន្តែគ្មាននរណាម្នាក់ក្រៅពី Tim អាចបង្កើតវាដូចដែលគាត់មាន។ ដូច្នេះក្នុងនាមក្រុមហ៊ុន Berkshire ទាំងអស់ សូមអរគុណ Tim ។
ការវិនិយោគរបស់ Berkshire ក្នុង Apple មានចាប់ពី ៣៥ ពាន់លានដុល្លារចន្លោះឆ្នាំ ២០១៦ និង២០១៨ បានកើនឡើងដល់ ១៧៣ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៤ Berkshire បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួនដោយលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ប្រមាណ ៦៧ភាគរយ៕
