Data Center ឬមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Microsoft ធ្លាប់ជាកន្លែងគ្រែ គេងរបស់បុគ្គលិក រឿងនេះគឺកើតឡើងនាពេល ចុងឆ្នាំ២០១៩ អំឡុងជំងឺរាតត្បាត កូវីដ១៩ រីករាលដាលពាស ពេញពិភពលោក។
រដូវកាល ជំងឺឆ្លងកូវីដ១៩ មនុស្សចាំបាច់ត្រូវការ សម្រាកនៅផ្ទះ ប៉ុន្ដែមជ្ឈមណ្ឌលទិន្ន័យ (Data Cener) របស់ Microsoft មិនត្រូវការសម្រាកនោះទេ វានៅតែដំណើរការ ២៤ម៉ោងក្នុង១ថ្ងៃ និងនៅបន្តរាប់ខែរាប់ឆ្នាំដដែល ។ ម្ល៉ោះហើយធ្វើឱ្យបុគ្គលិក Microsoft យកទីកន្លែងនេះ ជាជម្រក សម្រាកគេង ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហា ដែលអាចកើតមាន អំឡុងពេលវិបត្តិកូវីដ១៩។

“ខ្ញុំបានឮរឿងមិននឹកស្មានដល់ថា ពិតជាមានបុគ្គលិកគេងនៅ Data center” នេះជាប្រសាសន៍របស់ លោក Kristen Roby Dimlow ជាអនុប្រធានផ្នែកធនធាន មនុស្សរបស់ Microsoft។
ជុំវិញបញ្ហានេះ លោកស្រី Noelle Walsh ជាអនុប្រធាន ផ្នែកសេវាកម្ម Cloud បានបន្ថែមថា “ក្នុងករណីខ្លះ យើងប្តូរវេនគ្នាធ្វើការ និងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញការងារ”។
យ៉ាងណាក៏ដោយ ទីកន្លែង Data Center មិនជាកន្លែងល្អប៉ុន្មានឡើយ សម្រាប់គេង ត្បិតអីជាកន្លែងម៉ាស៊ីនកុំព្យូទ័រ ជាច្រើនដំណើរការដំណាលគ្នា ដោយបំភាយនូវកំដៅម៉ាស៊ីន វិទ្យុសកម្ម និងសំឡេងឮខ្លាំង។ មិនតែប៉ុណ្ណោះសីតុណ្ហភាពក៏ ទាមទារភាពត្រជាក់ខុសពីធម្មតា ដើម្បីរក្សាអាយុកាល ម៉ាស៊ីនកុំព្យូទ័ និងដំណើរ ការល្អផងដែរ ។

បន្ថែមពីនេះ លោកស្រី Noelle Walsh បាននិយាយតទៀតថា “បុគ្គលិកក៏ត្រូវ បានអនុញ្ញាតឱ្យធ្វើការពីផ្ទះ ប្រសិនបើពួកគេមិន ស្រួលអារម្មណ៍ស្នាក់នៅក្នុង Data Center”។ Microsoft ក៏បាននិយាយផងដែរថា ពួកគេបានផ្លាស់ប្ដូរបរិយាកាសការងារខ្លះ ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយផ្ដល់ឡានក្រុងក្នុងការដឹកជញ្ជូនជាឯកជន និងអនុញ្ញាតឱ្យសណ្ឋាគារស្នាក់នៅ ប្រសិនបើមានភាពចាំបាច់ចំពោះបុគ្គលិកខ្លួន។
តើអ្នកធ្លាប់បានដឹងរឿងរ៉ាវទាំងនេះអំឡុងពេល កូវីដ១៩ ដែរឬទេ?
