កូរ៉េខាងត្បូង៖ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបាននិយាយ កាលពីថ្ងៃពុធថា ក្រុមហ៊ុន Kia ក្រុមហ៊ុន BMW កូរ៉េខាងត្បូង និងក្រុមហ៊ុន Hyundai Motor នឹងធ្វើការប្រមូលរថយន្តវិញ ដោយស្ម័គ្រចិត្តជាង ១៦,០០០ គ្រឿង ដោយសារបញ្ហាផលិតកម្ម ឬខូចគ្រឿងបន្លាស់។
យោងតាមក្រសួងដឹកជញ្ជូនបាននិយាយថា រថយន្តទំាងអស់សរុបចំនួន ១៦,៥៧៧ គ្រឿងនៅទូទាំង ១៤ ម៉ូដែលនឹងត្រូវទទួលរងការប្រមូលមកវិញ។
ចំណែកក្រុមហ៊ុន Kia នឹងប្រមូលរថយន្តចំនួន ១២,៩៤៩ គ្រឿងនៃម៉ូដែលពីរ រួមទាំងរថយន្ត Seltos ដោយសារបញ្ហាបំពង់បង្ហូរប្រេងមានសម្ពាធខ្ពស់ អាចនាំឲ្យមានការលេចធ្លាយប្រេង និងបង្កើនហានិភ័យនៃអគ្គីភ័យ។
រីឯក្រុមហ៊ុន BMW នឹងប្រមូល រថយន្តចំនួន ២,២១៣ គ្រឿងនៃ ១១ ម៉ូដែល រួមទាំង 520i ព្រោះសមាសធាតុបាន ដំឡើងមិនត្រឹមត្រូវក្នុងម៉ាស៊ីនភ្លើង 48V អាចបណ្តាលឲ្យមានការបរាជ័យក្នុងការសាកថ្ម។ ក្រុមហ៊ុន Hyundai នឹងចាត់វិធានការកែតម្រូវ លើរថយន្តក្រុងអ៊ីដ្រូសែនចំនួន ១,៣៩០ គ្រឿងរបស់រថយន្តក្រុង Elec City ដោយសារការរចនាមិនគ្រប់គ្រាន់ នៃច្រកច្រកបញ្ចេញអ៊ីដ្រូសែន៕
