ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំរបស់ប្រទេសចិនបានហាមឃាត់សិស្សសាលាបឋមសិក្សាពីការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិតដោយឯករាជ្យ ដើម្បីធ្វើកិច្ចការផ្ទះរបស់ពួកគេ ដោយសង្កត់ធ្ងន់ថា AI គួរតែបម្រើតែជាឧបករណ៍ជំនួយក្នុងការអប់រំប៉ុណ្ណោះ។
សេចក្តីណែនាំបានចេញផ្សាយថ្មីៗនេះ ក្រសួងបានបញ្ជាក់ថា សិស្សសាលាបឋមសិក្សាត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ AI ដើម្បីធ្វើកិច្ចការផ្ទះដោយខ្លួនឯង។ សិស្សវិទ្យាល័យត្រូវបានអនុញ្ញាតឲ្យស្វែងយល់អំពីរចនាសម្ព័ន្ធឡូជីខលនៃមាតិកាដែលបង្កើតដោយ AI ហើយសិស្សវិទ្យាល័យអាចប្រើប្រាស់ AI សម្រាប់សកម្មភាពសិក្សាដែលទាក់ទងនឹងបច្ចេកវិទ្យា។
យោងតាម Global Times បាននិយាយថា គ្រូបង្រៀនត្រូវបានណែនាំឲ្យធានាថា AI នៅតែជាឧបករណ៍ជំនួយ ហើយមិនត្រូវបានប្រើសម្រាប់ការចាត់ថ្នាក់ បង្កើតចម្លើយ ឬគ្រប់គ្រងទិន្នន័យរសើបនោះទេ។
ខណៈពសាលារៀនត្រូវបានលើកទឹកចិត្តឲ្យបញ្ចូល AI ចូលទៅក្នុងការបង្រៀន ពួកគេក៏ត្រូវតែពង្រឹងវិធានការសុវត្ថិភាពទិន្នន័យផងដែរ។ ឪពុកម្តាយត្រូវបានជំរុញឲ្យត្រួតពិនិត្យការប្រើប្រាស់ AI របស់កូនៗរបស់ពួកគេ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងការពារការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យានេះ។
ក្រសួងក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានបង្កើតគោលនយោបាយអភិបាលកិច្ចស្របតាមតំបន់របស់ពួកគេ រួមទាំងបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យ ក្របខណ្ឌវាយតម្លៃសីលធម៌ និងបញ្ជីឧបករណ៍ AI ដែលបានអនុម័តសម្រាប់គោលបំណងអប់រំ៕
