បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple សម្រេចលុបកម្មវិធីវៀតណាម ចំនួន៩,៦០០ ចេញពី App Store

Photo from Pexels

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៣ ទូទាំងពិភពលោក ក្នុងចំនួនកម្មវិធីត្រូវបានដកចេញពី App Store របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple កាលពីឆ្នាំ មុនមានច្រើនជាង ៩,៦០០ ដែលភាគច្រើននៃពួកគេ ដោយសារតែ សកម្មភាពក្លែងបន្លំ។

យោងតាមរបាយការណ៍តម្លាភាព App Store ឆ្នាំ ២០២៤ របស់ក្រុមហ៊ុនអាមេរិកបានចេញ ផ្សាយនាពេលថ្មីៗនេះថា កម្មវិធីជាង ៨២,000 ត្រូវបានដកចេញកាលពីឆ្នាំមុន សម្រាប់ការរំលោភ លើគោលការណ៍វេទិកា ឬតាមសំណើ របស់រដ្ឋាភិបាល ។ ប្រទេសចិនបានឈរលើគេក្នុងបញ្ជី ដោយមានការដកចេញចំនួន ១២.៩០០ បន្ទាប់មកដោយអាមេរិកមាន ១១.៤០០។

កម្មវិធី ៩,៦៦៤ របស់វៀតណាម គឺជាតួលេខខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពី Apple បានចាប់ផ្តើមបញ្ចេញទិន្នន័យតម្លាភាពកាលពីបីឆ្នាំមុន។ លេខនេះគឺ ៨,៤៦២ ឆ្នាំ ២០២២ និង ៥,០៦៤ ឆ្នាំ ២០២៣ ផ្ទុយទៅនឹងនិន្នាការធ្លាក់ចុះដែលបានសង្កេតឃើញនៅលើទីផ្សារផ្សេងទៀត។

ការដកចេញភាគច្រើនពាក់ព័ន្ធ នឹងការរំលោភលើកិច្ចព្រមព្រៀង អាជ្ញាប័ណ្ណកម្មវិធីអ្នកអភិវឌ្ឍន៍ Apple ជាពិសេសទាក់ទងនឹងបទពិសោធន៍អ្នកប្រើប្រាស់ និងការក្លែងបន្លំ ។ Apple លុបកម្មវិធីដែលចូលរួមក្នុងការអនុវត្តក្លែងបន្លំ រៀបចំការពិនិត្យ ឬចំណាត់ថ្នាក់ រំលោភលើកម្មសិទ្ធិបញ្ញា ចែកចាយកម្មវិធី Apple ដោយគ្មានការអនុញ្ញាត មានខ្លឹមសារមិនសមរម្យ ឬបំពានច្បាប់ការពារ ឯកជនភាពអ្នកប្រើប្រាស់ និងទិន្នន័យ។

Apple ហាមប្រាមការអនុវត្តន៍ដូចជា ការពិនិត្យក្លែងក្លាយ ឈ្មោះកម្មវិធីបញ្ឆោត ការដាក់ឈ្មោះ និងការទាមទារតម្លៃខុស ឬការទាមទារមុខងារ ។ ការជ្រៀតជ្រែកជាមួយសេវាកម្ម Apple ដូចជា App Store, TestFlight និង Xcode Cloud ក៏ត្រូវបានចាត់ទុកថា ជាការរំលោភបំពានផងដែរ។

អ្នកជំនាញបាននិយាយថា តាមប្រភេទកម្មវិធីភាគច្រើន ត្រូវបានដកចេញនៅប្រទេសវៀតណាម គឺឧបករណ៍ប្រើប្រាស់ (២,៦១៥) ហ្គេម (២,៣៨៨) និងការកម្សាន្ត (១,៣១៨) ខណៈក្រុមហ៊ុន Apple មិនបានពន្យល់ពីហេតុផល សម្រាប់ការកើនឡើងយ៉ាងខ្លាំងនោះ វាឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាង ឆាប់រហ័សក្នុងការអភិវឌ្ឍន៍ កម្មវិធីរបស់ប្រទេសវៀតណាម ប្រៀបដូចទឹកជំនន់នៃកម្មវិធីថ្មី ដែលមួយចំនួនមានការ គ្រប់គ្រងគ្មានគុណភាព៕

Most Popular

To Top