បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ចំណាយប្រាក់ ១៥០ លានដុល្លារអាមេរិក ដេញថ្លៃសម្រាប់សិទ្ធិចាក់ផ្សាយ ការប្រណាំងរថយន្ត Formula 1 US

xinhua

អាមេរិក ៖ ក្រុនេះបើយោងតាមប្រភព Business Insider បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភព ដែលដឹងពីការចរចានេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple បានដាក់សំណើដេញថ្លៃ ដែលមានតម្លៃ យ៉ាងហោចណាស់១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់សិទ្ធិការចាក់ផ្សាយ នៃការប្រណាំងរថយន្ត Formula 1 ដែលចាប់ផ្តើមនៅឆ្នាំ ២០២៦ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។

របាយការណ៍បាននិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ត្រៀមខ្លួនដើម្បីឈ្នះសិទ្ធិជាអ្នកដេញថ្លៃនាំមុខគេ ខណៈ ESPN របស់ Walt Disney ដែលបច្ចុប្បន្នកាន់កាប់សិទ្ធិនឹងមិនព្យាយាមផ្គូផ្គង ឬផ្តួលវាឡើយ។ ក្រុមហ៊ុន Apple បានបដិសេធសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយ ខណៈ F1 និងម្ចាស់ Liberty Media មិនបានឆ្លើយតបភ្លាមៗនោះទេ។

នេះបើយោងតាម Box Office Mojo របស់ IMDb ថា ដំណឹងនេះបន្តពីភាពជោគជ័យរបស់ Apple ជាមួយនឹងខ្សែភាពយន្ត “F1: The Movie” ដែលសម្តែងដោយ Brad Pitt រកចំណូលបានជាង ៣០០ លានដុល្លារទូទាំងពិភពលោកគិតត្រឹមថ្ងៃសុក្រ

ESPN កាន់កាប់សិទ្ធិផ្សាយ របស់សហរដ្ឋអាមេរិក សម្រាប់ការប្រណាំងទាំងនេះ ពេញមួយរដូវកាល ទោះបីជា Reuters បានរាយការណ៍កាលពីខែកុម្ភៈថា រយៈពេលផ្តាច់មុខរបស់ខ្លួនក្នុងការចរចាកិច្ចសន្យាថ្មីជាមួយ F1 បានផុតកំណត់ហើយ៕

Most Popular

To Top