បច្ចេកវិទ្យា

Meta សុំទោសចំពោះកំហុសក្នុងការបកប្រែ AI ដោយបានប្រកាសខុសអំពីការស្លាប់របស់ប្រមុខរដ្ឋឥណ្ឌា

RT News

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បានសុំទោសចំពោះកំហុសក្នុងការបកប្រែដោយស្វ័យប្រវត្តិប្រព័ន្ធ AI បានរាយការណ៍មិនពិតអំពីការស្លាប់របស់លោក Siddaramaiah ជាប្រមុខរដ្ឋ Karnataka ដែលជារដ្ឋនៅភាគនិរតីនៃប្រទេសឥណ្ឌា។

អ្នកនាំពាក្យ Meta បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Press Trust of India ថា យើងបានដោះស្រាយបញ្ហាដែលបណ្តាលឲ្យមានការបកប្រែភាសា Kannada យ៉ាងខ្លី។ យើងសូមអភ័យទោសចំពោះកំហុសឆ្គងនេះ។

នេះបើតាមការលើកឡើងរបស់ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌាបានដកស្រង់ដោយ NDTV បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានទទួលស្គាល់ថា ប្រព័ន្ធបកប្រែម៉ាស៊ីនរបស់ខ្លួនបានបង្កើតកំហុសនៅលើបណ្តាញសង្គម Facebook និង Instagram ប៉ុន្តែបានអះអាងថា បញ្ហានេះត្រូវបានកែតម្រូវហើយ។

ឧបករណ៍បកប្រែដែលដំណើរការដោយ AI របស់វាត្រូវបានប្រើប្រាស់នៅលើបណ្តាញសង្គម Facebook និង Instagram ដើម្បីបកប្រែ bios និងមាតិកាសាធារណៈ។កំហុសនេះបានកើតឡើងនៅថ្ងៃទី ១៥ ខែកក្កដា នៅពេល ការិយាល័យនាយករដ្ឋមន្ត្រីបានចែករម្លែកសារមួយជាភាសា Kannada កាន់ទុក្ខចំពោះការស្លាប់របស់តារាសម្តែងជើងចាស់ B. Sarojadevi ។

ទោះជាយ៉ាងណាក៏ដោយ ការបកប្រែជាភាសាអង់គ្លេសដោយស្វ័យប្រវត្តិរបស់ Meta អានថា នាយករដ្ឋមន្រ្ដី Siddaramaiah បានទទួលមរណភាពកាលពីម្សិលមិញ តារាពហុភាសា តារាសម្តែងជាន់ខ្ពស់ B. Took darshan នៃរូបកាយរបស់ Sarojadevi និងគោរពបូជាចុងក្រោយរបស់លោក៕

Most Popular

To Top