បច្ចេកវិទ្យា

Instagram កំពុងសាកល្បងមុខងារថ្មី Picture-in-Picture សម្រាប់ Reels ក្នុងការជ្រើសរើសអ្នកប្រើប្រាស់

Express Photo

អាមេរិក៖ បណ្តាញសង្គម Instagram កំពុងសាកល្បងមុខងារថ្មីមួយដែលអាចឲ្យអ្នកប្រើប្រាស់មើល Reels ស្ថិតនៅលើចំណុចតូចមួយដូច YouTube ដែរ ចំណែកមុខងារ Picture-in-Picture នឹងត្រូវបានបើក នៅពេលអ្នកបិទកម្មវិធី ដែលធ្វើឲ្យអ្នកប្រើប្រាស់ធ្វើការច្រើន ខណៈពេលកំពុងមើលវីដេអូខ្លីៗនៅលើឧបករណ៍របស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។

ការរកឃើញដំបូងដោយអ្នកស្រាវជ្រាវកម្មវិធី Radu Oncescu on Threads ជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Instagram ឈ្មោះ Meta បានបញ្ជាក់ប្រាប់ TechCrunch ថា មុខងារថ្មីនេះកំពុងដាក់ឲ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ Instagram ជ្រើសរើសផ្នែកមួយនៃការធ្វើតេស្តមានកំណត់។

ប្រសិនបើមុខងារ Reels PiP ថ្មីមាននៅលើគណនីរបស់អ្នក អ្នកនឹងឃើញការលេចឡើងដែលមើលថា សាកល្បងមុខងារ Picture-in-Picture ។ បើកវាដើម្បីបន្តមើល reels នៅចំណុចដែលបានអណ្តែតលើឧបករណ៍របស់អ្នក បន្ទាប់ពីអ្នកបានចាកចេញពី Instagram។

ក្រៅពីការបង្កើនពេលវេលាបានយូរ កម្មវិធី Instagram Reels Picture-in-Picture mode ក៏អាចនាំឲ្យមានការកើនឡើងនៃពេលវេលារក្សាទុកវីដេអូផងដែរ ។ មុខងារថ្មីនេះក៏អាចជួយអ្នកបង្កើតដែលបង្ហោះសារវែងៗផងដែរ ដោយសារអ្នកប្រើប្រាស់នឹងអាចមើលពួកគេពេលកំពុងឆ្លើយតបសារ ស្វែងរកចំណុចពិសេស  និងប្រើប្រាស់កម្មវិធីផ្សេងទៀតនៅលើផ្ទៃខាងក្រោយ៕

Most Popular

To Top