បច្ចេកវិទ្យា

Croma ប្រកាសការបញ្ជាទិញ ជាមុនសម្រាប់ត្រកូល iPhone 17 Apple Watches និង AirPods Pro 3 នៅឥណ្ឌា

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា  Croma បានប្រកាសការបញ្ជាទិញជាមុននៃស៊េរី iPhone 17 ចុងក្រោយបំផុត របស់ក្រុមហ៊ុន Apple នៅប្រទេសឥណ្ឌា រួមមាន iPhone 17, iPhone Air ស្តើងបំផុត, iPhone 17 Pro និង iPhone 17 Pro Max ចំពោះអតិថិជននឹង អាចកក់ទុកមុននូវស៊េរីថ្មីដែលចាប់ផ្តើមនៅទូទាំង ៥៧៤ ហាង Croma ក្នុង ២០៦ ទីក្រុង ក៏ដូចជាអនឡាញ តាមរយៈគេហទំព័រផ្លូវការរបស់ពួកគេ ។

តម្លៃសម្រាប់ស៊េរី ចាប់ផ្តើមពី ៨២,៩០០ រ៉ូពីសម្រាប់ iPhone 17 បន្ទាប់មក iPhone Air តម្លៃ ១,១៩,៩០០រ៉ូពី iPhone 17 Pro , តម្លៃ១,៣៤,៩០០ រ៉ូពីនិងiPhone 17 Pro Max ១,៤៩,៩០០ រ៉ូពីជាប្រភេទទូរសព្ទមានតម្លៃថ្លៃជាងគេ។ ការផ្តល់នូវភាពជឿនលឿនដូចជាអេក្រង់ធំជាងមុន ឈីប A19 ជំនាន់ថ្មី ដែលមានទាំង A19 និង A19 Pro វ៉ារ្យ៉ង់ និងកាមេរ៉ាខាងមុខដែលបំពាក់ដោយ Center Stage ក្រុមហ៊ុន Apple មានគោលបំណងជំរុញ ឲ្យមានស្តង់ដារនៃការច្នៃប្រឌិតរបស់ខ្លួន។

ការកក់ទុកមុនក៏នឹងមានសម្រាប់ Apple Watch Series 11, Apple Watch Ultra 3, Apple Watch SE 3, និង AirPods Pro 3 តម្លៃចាប់ពី ៤៦,៩០០ រ៉ូពី ៨៩,៩០០ រ៉ូពី ២៥,៩០០រ៉ូពី និង ២៥,៩០០រ៉ូពី រៀងគ្នា៕

Most Popular

To Top