អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានធ្វើឲ្យល្អប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព iPhone 17 និងiPhone Air ដើម្បីការការពារពីវាយប្រហារពី Spyware ហើយប្រព័ន្ធនេះមិនអាចពួកនោះចូលលួចទិន្នន័យពី iPhone បានឡើយ។
iPhone 17 ដែលទើបនឹងបង្ហាញខ្លួនថ្មីរបស់ Apple និង iPhone Air ដំបូងគេជាមួយការរចនាថ្មីរបស់ក្រុមហ៊ុនលម្អដោយពណ៌រស់រវើក កាមេរ៉ាល្អឥតខ្ចោះ និងសមត្ថភាពទាក់ទងនឹងដំណើរការ ប៉ុន្តែការផ្លាស់ប្តូរដ៏សំខាន់មួយដែលកំពុងគេចចេញពីរ៉ាដា គឺការធ្វើឲ្យប្រសើរឡើងផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុនក្នុងជំនាន់នៃ iPhones នេះ ដើម្បីពង្រឹងការការពារប្រឆាំងនឹងការវាយប្រហារដោយ Spyware ដ៏ទំនើប។
ការប្រកាសក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី ៩ ខែកញ្ញា ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនបានធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់ជាមួយបន្ទះឈីប A19 និង A19 Pro របស់ខ្លួន ប្រព័ន្ធប្រតិបត្តិការ និងឧបករណ៍អភិវឌ្ឍន៍ ដើម្បីផ្តល់នូវការការពារប្រភេទថ្មីមួយត្រូវគេស្គាល់ថាជា Memory Integrity Enforcement (MIE) ៕
