រដ្ឋ Kentucky ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងដាក់ការជឿទុកចិត្ត របស់ខ្លួនលើរោងចក្ររដ្ឋ Kentucky ត្រូវបានគេជ្រើសរើសឲ្យក្លាយជាអ្នកផលិត កញ្ចក់គម្របផ្តាច់មុខក្នុងបំណងការពារគម្រប iPhone និង Apple Watch ទាំងអស់ដែលលក់នៅទូទាំងពិភពលោក ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ។
ក្រុមហ៊ុនផលិតកញ្ចក់ពិសេស Corning Inc. បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងបង្កើនសមត្ថភាពផលិត ៣ ដងនៅរោងចក្ររបស់ខ្លួននៅទីក្រុង Harrodsburg និងបង្កើនកម្លាំងការងារនៅទីនោះចំនួន ៥០ ភាគរយ ដែលធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយ Apple ដោយបានចាប់ផ្តើម នៅពេល iPhone ដំបូងចេញលក់កាលឆ្នាំ ២០០៧ ។ រោងចក្រ Harrodsburg បានផលិតកញ្ចក់សម្រាប់ iPhone ដំបូងទាំងនោះ។
ក្រុមហ៊ុន Apple បានដាក់ការវិនយោគដ៏ធំរបស់ខ្លួននៅពីក្រោយគម្រោងនេះ ដោយថ្មីៗនេះបានប្រកាសថា ខ្លួននឹងធ្វើការប្តេជ្ញាចិត្តចំនួន ២.៥ ពាន់លានដុល្លារដើម្បីធ្វើឲ្យរោចក្រ Corning ផលិតកញ្ចក់គម្របទាំងអស់សម្រាប់ iPhone និង Apple Watch នៅរោងចក្ររបស់ Corning ទីក្រុង Harrodsburg ជាទីក្រុងកណ្តាលរដ្ឋ Kentucky ដែលមានប្រជាជនជាង ៩,០០០ នាក់ ។
វាគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ធំ ដែលបានប្រកាសដោយក្រុមហ៊ុនបច្ចេកវិទ្យាកាលពីខែមុន ដើម្បីបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងការផលិតរបស់អាមេរិក ហើយដែលបានទទួលការសរសើរ ២ ផ្នែកពីប្រធានាធិបតីលោក Donald Trump និងអភិបាលរដ្ឋ Kentucky លោក Andy Beshear ។
នាយកប្រតិបត្តិ Corning និងបុគ្គលិកត្រូវបានជ្រើសរើស បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅរោងចក្រកាលពីថ្ងៃសុក្រ។ថា នាយកប្រតិបត្តិ Apple លោក Tim Cook បានទៅទស្សនារោងចក្រ Harrodsburg កាលពីព្រឹកមិញ ប៉ុន្តែមិនបានចូលរួម ក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយនោះទេ។
លោក Hal Nelson ប្រធានផ្នែកប្រតិបត្តិការ របស់ Corning បាននិយាយកាលពីថ្ងៃសុក្រថា យើងកំពុងផ្លាស់ប្តូររោងចក្រនេះម្តងទៀត ដោយការរួមបញ្ចូលគ្នា រវាង Corning និងអ្នកជំនាញរបស់ Apple ដើម្បីធ្វើឲ្យការផលិតកញ្ចក់គម្របសម្រាប់ iPhone និង Apple Watch ១០០ភាគរយ និងរួមគ្នា យើងកំពុងបង្កើតវេទិកាផលិតជំនាន់ ក្រោយរបស់សហរដ្ឋអាមេរិក ដើម្បីផ្តល់សម្ភារៈដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ផលិតផលល្បីៗរបស់ Apple ៕
