បច្ចេកវិទ្យា

លោក Trump ទុកពេលឲ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ឬការដកខ្លួនចេញពីអាមេរិក ត្រឹមថ្ងៃទី១៧ ខែកញ្ញា

អាមេរិក ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បានប្រាប់សារពត៌មាន Reuters ថា រដ្ឋបាលលោក Trump ត្រូវបានគេរំពឹងថា នឹងពន្យារពេលម្តងទៀតនៅថ្ងៃទី ១៧ ខែកញ្ញា សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ByteDance របស់ប្រទេសចិនដើម្បីលក់កម្មវិធីវីដេអូខ្លី TikTok ឬបិទដំណើរការនេះ នៅលើកទឹកដីអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។

សកម្មភាពនេះ ជាការបន្ធូរបន្ថយលើកទី ៤ ដែលបានផ្តល់ដោយលោកប្រធានាធិបតីអាមេរិក លោក Donald Trump ពីការអនុវត្តច្បាប់សហព័ន្ធ ដែលពីដំបូងបានផ្តល់ឲ្យក្រុមហ៊ុន ByteDance ដល់ខែមករា ឆ្នាំ ២០២៥ ដើម្បីលក់ ឬបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម ។

ដំបូងលោក Trump បានពន្យារពេលកំណត់ដល់ដើមខែមេសា បន្ទាប់មកពីខែឧសភាដល់ខែមិថុនា និងលើកទី ៣ ដល់ខែកញ្ញា៕

Most Popular

To Top