ទីក្រុងឡុងដ៍៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បានប្រកាសថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram នៅចក្រភពអង់គ្លេស នឹងអាចទិញកម្មវិធី ដោយគ្មានពាណិជ្ជកម្ម ពង្រីកគំរូដែលមានរួចហើយនៅអឺរ៉ុប ដើម្បីអនុលោមតាមបទប្បញ្ញត្តិ។
ចាប់ពីសប្តាហ៍ខាងមុខនេះ អ្នកប្រើប្រាស់ ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស អាចជ្រើសរើសចេញពី ការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនដោយបង់ថ្លៃប្រចាំខែ ៥ ដុល្លារនៅលើគេហទំព័រ ឬ ៦ ដុល្លារតាមរយៈកម្មវិធី iOS និង Android ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក បាននិយាយថា ការផ្លាស់ប្តូរនេះកើតឡើង ដើម្បីឆ្លើយតបទៅនឹង ការណែនាំអំពីបទប្បញ្ញត្តិ របស់ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ ដោយកត់សម្គាល់ថា គំរូនៃការជាវផ្តល់ឲ្យអ្នកប្រើ ប្រាស់នូវជម្រើសថាតើត្រូវអនុញ្ញាត ការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនឬអត់។
តម្លៃរបស់ចក្រភពអង់គ្លេសនឹងទាបជាងអ្វីដែលផ្តល់ជូននៅសហភាពអឺរ៉ុប ដែលការជាវគ្មានការផ្សាយពាណិជ្ជកម្មចាប់ផ្តើមពី ៧ ដុល្លារក្នុងមួយខែ ។ Meta បានប្រកាសជាលើកដំបូង នូវជម្រើសគ្មានការផ្សាយ ពាណិជ្ជកម្មរបស់ខ្លួន នៅសហភាពអឺរ៉ុបនៅចុង ឆ្នាំ២០២៣ ដើម្បីអនុលោមតាមបទប្បញ្ញត្តិ កាន់តែតឹងតែង ដែលមានបំណងគ្រប់គ្រងលើបច្ចេកវិទ្យាធំ។
ក្រុមហ៊ុនបានទទួលផលចំណេញ ជាយូរមក ហើយពីការលក់ទិន្នន័យអ្នកប្រើប្រាស់ទៅឲ្យអ្នកផ្សាយពាណិជ្ជកម្ម ប៉ុន្តែគំរូអាជីវកម្មនេះបាននាំឲ្យមានការប្រយុទ្ធគ្នាជាច្រើន ជាមួយនិយតករជុំវិញភាព ឯកជនទិន្នន័យ។ និយតករទិន្នន័យអឺរ៉ុប កាលពីឆ្នាំ មុនបានប្រាប់ Meta ថា វាមិនត្រូវបង្ខំអ្នកប្រើ ប្រាស់ឱ្យបង់ប្រាក់ សម្រាប់សិទ្ធិការពារ ទិន្នន័យនោះទេ ដោយជំរុញឲ្យក្រុមហ៊ុនកែប្រែគំរូរបស់ខ្លួន។
Meta កាលពីថ្ងៃសុក្របានរិះគន់ការហួសកម្រិត នៃបទប្បញ្ញត្តិនៅក្នុងសហភាពអឺរ៉ុប ដែលវាត្រូវតែផ្តល់នូវកំណែ នៃវេទិការបស់ខ្លួន ជាមួយនឹងការផ្សាយពាណិជ្ជកម្ម មិនសូវមានលក្ខណៈផ្ទាល់ខ្លួន។ ទន្ទឹមនឹងនោះ វាបានស្វាគមន៍ចំពោះ វិធីសាស្រ្តស្ថាបនា នៃអ្នកឃ្លាំមើលឯកជនភាពអង់គ្លេស ការិយាល័យស្នងការព័ត៌មាន៕
