អាមេរិក៖ឯកសារតុលាការបានបង្ហាញកាលពីថ្ងៃចន្ទ បាននិយាយថា YouTube ដែលគ្រប់គ្រងដោយ Alphabet បានយល់ព្រមបង់ប្រាក់ចំនួន ២៤.៥ លានដុល្លារដើម្បីដោះស្រាយបណ្តឹងដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តឹងក្រុមហ៊ុនជុំវិញការព្យួរគណនីរបស់លោកបន្ទាប់ពីកុប្បកម្មនៅកាពីតូលនៅខែមករាឆ្នាំ ២០២១ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។
កិច្ចព្រមព្រៀងនេះធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំចុងក្រោយបង្អស់ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង៣ ដើម្បីដោះស្រាយបណ្តឹងដែលលោក Trump នាំយកកាលខែកក្កដា ឆ្នាំ ២០២១ ដោយចោទប្រកាន់ពួកគេពីបទបំបិទទស្សនៈបែបអភិរក្សដោយខុសច្បាប់៕
