បច្ចេកវិទ្យា

ក្រុមហ៊ុន Apple Google និង Meta ត្រូវតែប្រឈមមុខនឹងបណ្តឹងជាប់ពាក់ព័ន្ធកម្មវិធីលេងល្បែងតាមកាស៊ីណូ

xinhua

អាមេរិក៖ ដើមបណ្តឹងរាប់សិបនាក់បានប្រាប់ឲ្យថា App Store របស់ Apple ខណៈPlay Store របស់ក្រុមហ៊ុន Google និង Facebook របស់ក្រុមហ៊ុន Meta បានផ្សព្វផ្សាយបទពិសោធន៍ពិតប្រាកដនៃរចនាប័ទ្ម Vegas នៃការលេងល្បែងម៉ាស៊ីនតាមរយៈការរួមគំនិតខុសច្បាប់ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។

ចៅក្រមសហព័ន្ធកាលពីថ្ងៃអង្គារបានបដិសេធសំណើរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្រុមហ៊ុន Google និង Meta Platforms ក្នុងការច្រានចោលបណ្តឹងអះអាងថា ពួកគេបានលើកកម្ពស់ការលេងល្បែងស៊ីសងខុសច្បាប់ដោយការបង្ហោះ និងទទួលយកកម្រៃជើងសារពីកម្មវិធីកាស៊ីណូដែលអ្នកប្រើប្រាស់កម្មវិធីនេះ។

ចៅក្រមស្រុកអាមេរិក Edward Davila នៅ San Jose រដ្ឋកាលីហ្វ័រញ៉ា បានច្រានចោលការលើកឡើងចម្បងរបស់ក្រុមហ៊ុនថា ទំពួកទី ២៣០នៃច្បាប់ស្តីពីការទំនាក់ទំនងសហព័ន្ធ ដែលការពារវេទិកាអនឡាញពីការទទួលខុសត្រូវលើខ្លឹមសារភាគីទី៣ ការពារពួកគេពីសកម្មភាពថ្នាក់ដែលបានស្នើឡើង។

លោក Davila បានច្រានចោលការអះអាងមួយចំនួនដោយចោទប្រកាន់ថា បានរំលោភលើច្បាប់រដ្ឋមួយចំនួនរបស់អាមេរិក ប៉ុន្តែបានបដិសេធចលនាដើម្បីច្រានចោលការទាមទារទាំងអស់ដែលធ្វើឡើងក្រោមច្បាប់ការពារអ្នកប្រើប្រាស់ លើកលែងតែនៅរដ្ឋកាលីហ្វ័រញ៉ា។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ដែលជាអង្គភាពមួយរបស់ Alphabet មិនមានការអត្ថាធិប្បាយភ្លាមៗទេ ចំណែក Apple និង Meta មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ មេធាវីរបស់ដើមបណ្តឹងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើស្រដៀងគ្នានេះទេ៕

Most Popular

To Top