អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ច្បាប់ពន្ធលើប្រាក់ចំណូលមិនរំខានដល់គូប្រជែង គឺក្រុមហ៊ុបបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung របស់ក្រុមហ៊ុន Apple ឡើង ដោយសារទូរសព្ទស្ទើរតែទាំងអស់របស់ខ្លួនត្រូវបានផលិតក្នុងរោងចក្រឥណ្ឌា។
ប្រភពបាននិយាយថា ក្រុមហ៊ុន Apple កំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាឲ្យកែប្រែច្បាប់ពន្ធលើប្រាក់ចំណូលរបស់ខ្លួន ដើម្បីធានាថា ក្រុមហ៊ុនមិនត្រូវបានយកពន្ធសម្រាប់ភាពជាម្ចាស់នៃគ្រឿងម៉ាស៊ីន iPhone លំដាប់ខ្ពស់ដែលវាផ្តល់ទៅឲ្យក្រុមហ៊ុនផលិតកិច្ចសន្យារបស់ខ្លួន ជាបញ្ហាត្រូវបានគេមើលឃើញថា ជាឧបសគ្គដល់ការពង្រីកអនាគតរបស់ខ្លួន។
Counterpoint Research និយាយថា ការជំរុញនេះស្របពេលជាមួយនឹងការកើនឡើងនូវវត្តមានរបស់ Apple ក្នុងប្រទេសឥណ្ឌា ខណៈវាធ្វើពិពិធកម្មលើសពីប្រទេសចិន។ ចំណែករបស់ iPhone នៅលើទីផ្សារឥណ្ឌាបានកើនឡើងទ្វេដងដល់ ៨ ភាគរយចាប់តាំងពីឆ្នាំ ២០២២ ខណៈប្រទេសចិននៅតែមានចំណែក ៧៥ ភាគរយនៃការនាំចេញ iPhone ទូទាំងពិភពលោក ចំណែករបស់ឥណ្ឌាបានកើនឡើង ៤ ដងដល់ ២៥ភាគរយចាប់តាំងពីឆ្នាំ ២០២២៕
