បច្ចេកវិទ្យា

iPhone Air របស់ Apple លក់អស់នៅប្រទេសចិន ក្នុងរយៈពេលប៉ុន្មាននាទី នៃការចេញលក់

ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទូរសព្ទ iPhone Air ថ្មីរបស់ក្រុមហ៊ុន Apple ត្រូវបានអតិថិជន សម្រុកទិញគ្រប់គ្នា បន្ទាប់ពីការបើកដំណើរការរបស់ខ្លួន នៅប្រទេសចិន ខណៈទូរសព្ទពណ៌ប្រាក់បានទាក់ទាញអ្នកប្រើប្រាស់ក្នុងស្រុក សូម្បីតែការប្រកួតប្រជែងដ៏ខ្លាំងក្លាពីឧបករណ៍ Android ក៏ដោយ។

នេះបើយោងតាមសារព័ត៌មាន South China Morning Post  ថា ឧបករណ៍នេះលក់អស់នៅហាង Apple ទាំងអស់ក្នុងទីក្រុងប៉េកាំង សៀងហៃ និងទីក្រុងធំៗផ្សេងទៀតដូចជា ទីក្រុង Tianjin ក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីការបញ្ជាទិញជាមុនបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ។ ការដឹកជញ្ជូនតាមអ៊ីនធើណេត ត្រូវបានរុញត្រឡប់មកវិញពីមួយទៅ២សប្តាហ៍។

វាស្ថិតនៅចន្លោះស៊េរី iPhone 17 និង iPhone 17 Pro បើនិយាយពីតម្លៃគឺ ៧,៩៩៩ យន់ (១,១០០ ដុល្លារ) សម្រាប់ម៉ូដែលមានទំហំ 256GB, 9,999 យន់សម្រាប់ 512GB និងតម្លៃ ១១,៩៩៩ យន់សម្រាប់ទំហំ 1TB ។

យោងតាមគេហទំព័រផ្លូវការបានឲ្យដឹងថា iPhone Air មានកម្រាស់ត្រឹមតែ ៥.៦ មីលីម៉ែត្រ និងទម្ងន់ ១៦៥ ក្រាម ម៉ូដែលនេះគឺជាទូរសព្ទ iPhone ស្តើងបំផុតរបស់ Apple ប៉ុន្តែនៅតែមានអេក្រង់ទំហំ ៦.៥ អ៊ីងធំ។

នេះបើយោងតាមគេហទំព័រក្រសួងឧស្សាហកម្ម បានដកស្រង់ដោយ Reuters ថា វាក៏ជាគំរូដំបូងរបស់ម៉ាកដែលប្រើតែ eSIM ប៉ុណ្ណោះ។ ក្រុមហ៊ុន China Mobile, China Telecom និង China Unicom ជាក្រុមហ៊ុនដឹកជញ្ជូន ធំជាងគេទាំង ៣ របស់ប្រទេសបានទទួលការយល់ ព្រមពីបទប្បញ្ញត្តិ ដើម្បីចាប់ផ្តើមសាកល្បងសេវាកម្ម eSIM ប៉ុន្មានថ្ងៃមុន ពេលចាប់ផ្តើមដំណើរការ ។

នេះបើយោងតាមសារព័ត៌មាន Global Times បាននិយាយថា ការបើកដំណើរការនេះក៏បានធ្វើឡើងបន្ទាប់ពីដំណើរ ទស្សនកិច្ចចុងក្រោយបង្អស់ របស់នាយកប្រតិបត្តិលោក Tim Cook ទៅកាន់ប្រទេសចិន ជាកន្លែងដែលលោកបានបង្ហាញខ្លួន គួរឲ្យភ្ញាក់ផ្អើលនៅលើការផ្សាយផ្ទាល់របស់ Apple Store នៅលើ Douyin ដើម្បីផ្សព្វផ្សាយទូរសព្ទ កាលពីថ្ងៃចន្ទសប្តាហ៍មុន ៕

Most Popular

To Top