កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា កាសស្តាប់ត្រចៀក Galaxy XR របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កូរ៉េខាងត្បូង Samsung ត្រូវបានរចនាឡើង ដើម្បីប្រកួតប្រជែងជាមួយកាសស្តាប់ត្រចៀក ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple និង Meta ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung កាលពីថ្ងៃពុធ បានដាក់លក់កាសស្តាប់ត្រចៀកចម្រុះតម្លៃត្រឹម ១,៨០០ ដុល្លារអាមេរិកថោក ជាងពាក់កណ្តាល នៃតម្លៃកាសស្តាប់ត្រចៀក Vision Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple សកម្មភាពនេះ ជាបញ្ឆេះសង្រ្គាមតម្លៃ នៅលើទីផ្សារកាសស្តាប់ XR កម្រិតខ្ពស់ផងដែរ ។
កាសស្តាប់ត្រចៀក Galaxy XR ដែលចេញលក់ដំបូង ក្នុងសប្តាហ៍នេះនៅអាមេរិក និងកូរ៉េខាងត្បូងកំពុង ត្រូវបានបង្កើតឡើងរួមជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google និង Qualcomm។ Google កំពុងផ្តល់ប្រព័ន្ធប្រតិបត្តិការ Android XR ខណៈ Qualcomm ផ្គត់ផ្គង់បន្ទះឈីបដែលផ្តល់ថាមពលដល់ឧបករណ៍៕
