បច្ចេកវិទ្យា

ប្រាក់ចំណូលរបស់ Apple ឡើង ខ្ពស់បំផុតដល់ ១០២.៥ ពាន់លានដុល្លារនៅត្រីមាសទី៤ ខណៈការលក់កំណត់ត្រា ម្តងទៀតនៅឥណ្ឌា

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបិទឆ្នាំសារពើពន្ធ ២០២៥ របស់ខ្លួន ដោយកំណត់ត្រាខ្ពស់ ដោយរាយការណ៍ពីប្រាក់ចំណូល ប្រចាំត្រីមាសខែកញ្ញាចំនួន ១០២.៥ ពាន់លានដុល្លារ នេះជាការកើនឡើង ៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញដោយការលក់ iPhone និងសេវាកម្មដ៏រឹងមាំ ជាពិសេសនៅលើទីផ្សារ ដូចជាប្រទេសឥណ្ឌា។

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple បានមានប្រសាសន៍ថា ក្រុមហ៊ុន Apple មានមោទនភាពយ៉ាងខ្លាំងក្នុងការរាយការណ៍ ពីប្រាក់ចំណូលប្រចាំត្រីមាស ខែកញ្ញាចំនួន ១០២.៥ ពាន់លានដុល្លារ រួមទាំងកំណត់ត្រា ប្រាក់ចំណូលប្រចាំត្រីមាស ខែកញ្ញាសម្រាប់ iPhone និងកំណត់ត្រាប្រាក់ចំណូល គ្រប់ពេលសម្រាប់ សេវាកម្ម ។ ដោយបានបញ្ជាក់ពីការដាក់ឲ្យដំណើរការផលិតផល iPhone 17, AirPods Pro 3 និង Apple Watch ថ្មី។

លោក Cook បានបន្ថែមថា ក្រុមហ៊ុន Apple បន្តពង្រីក ខ្លួនទូទាំងពិភពលោក ដោយបង្កើតកំណត់ត្រាប្រាក់ ចំណូលក្នុងតំបន់ជាច្រើន ចាប់ពីអាមេរិក និងអឺរ៉ុប រហូតដល់អាស៊ីខាងត្បូង ជាមួយនឹងកម្រិតខ្ពស់បំផុត គ្រប់ពេលក្នុងប្រទេសឥណ្ឌា ៕

Most Popular

To Top