ញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Honda កំពុងប្រមូលរថយន្ត Accord Hybrid របស់ខ្លួនជាង ២៥៦,៦០០ គ្រឿងនៅទូទាំងសហរដ្ឋអាមេរិក ដោយសារតែកំហុសកម្មវិធីខាងក្នុងរបស់រថយន្ត ដែលអាចបណ្តាលឲ្យបាត់បង់ថាមពលបើកបរភ្លាមៗ។
យោងតាមឯកសារបានចេញផ្សាយដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ បានឲ្យដឹងថា ការប្រមូលរថយន្តនេះគ្របដណ្តប់លើរថយន្ត Honda Accord Hybrid មួយចំនួនរវាងឆ្នាំម៉ូដែលឆ្នាំ ២០២៣ និង ២០២៥ ។ កំហុសនេះអាចបណ្តាលឲ្យផ្នែកខ្លះនៃកម្មវិធីខាងក្នុងរបស់រថយន្តទាំងនេះកំណត់ឡើងវិញ ខណៈពេលកំពុងបើកបអាចបង្កើនហានិភ័យនៃការគាំង ឬខួចតែម្តង។
របាយការណ៍ប្រមូលរថយន្តរបស់ NHTSA បានកត់សម្គាល់ថា ដើម្បីដោះស្រាយកំហុសនេះ អ្នកចែកចាយ Honda នឹងសរសេរកម្មវិធីឡើងវិញដោយឥតគិតថ្លៃ។ លិខិតជូនដំណឹងដល់ម្ចាស់រថយន្តត្រូវបានគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ៥ ខែមករា។
សារព័ត៌មាន Associated Press បានទាក់ទងទៅកាន់ទំនាក់ទំនងសារព័ត៌មាន Honda អាមេរិកសម្រាប់ព័ត៌មានបន្ថែមនៅថ្ងៃអង្គារថា វាមិនច្បាស់ទេថា តើដំណោះស្រាយកម្មវិធីនឹងមានមុនពេលនោះទេ។
ទន្ទឹមនឹងនេះ អ្នកបើកបរក៏អាចបញ្ជាក់ថា តើយានយន្តជាក់លាក់របស់ពួកគេត្រូវបានរួមបញ្ចូលក្នុងការប្រមូលនេះដែរឬទេ ហើយស្វែងរកព័ត៌មានបន្ថែមដោយប្រើប្រាស់គេហទំព័រ NHTSA ឬការស្វែងរកការប្រមូលរបស់ Honda។ ម្ចាស់រថយន្ត Accord Hybrid ដែលរងផលប៉ះពាល់ក៏អាចទាក់ទងសេវាកម្មអតិថិជនរបស់ Honda តាមរយៈលេខ 1-888-234-2138។
សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រុមហ៊ុន American Honda បាននិយាយថា របាយការណ៍ប្រមូលរបស់ NHSTA បានកត់សម្គាល់ថា Honda ប៉ាន់ប្រមាណថា ០.៣ ភាករយនៃរថយន្ត Accord Hybrid ចំនួន ២៥៦,៦០៣ គ្រឿង ខ្លួនកំពុងប្រមូលមានបញ្ហា ដែលរងផលប៉ះពាល់ដល់អង្គភាពដំណើរការកណ្តាលម៉ូឌុលត្រួតពិនិត្យរួមបញ្ចូលគ្នារបស់យានយន្ត។ ការសរសេរកម្មវិធីមិនត្រឹមត្រូវដោយអ្នកផ្គត់ផ្គង់បណ្តាលឲ្យមានកំហុស។
២០២៤ យោងតាមរបាយការណ៍ប្រមូល ថា ក្រុមហ៊ុនផលិតរថយន្តនេះបានទទួលរបាយការណ៍អំពីបញ្ហានេះជាលើកដំបូងកាលខែមីនា ឆ្នាំ ហើយបានស៊ើបអង្កេតបញ្ហានេះក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ គិតត្រឹមថ្ងៃទី ៦ ខែវិច្ឆិកា ក្រុមហ៊ុន Honda បានទទួលការទាមទារសំណងចំនួន ៨៣២ ប៉ុន្តែមិនមានរបាយការណ៍អំពីរបួសដែលពាក់ព័ន្ធរវាងពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២២ និងចុងខែតុលាឆ្នាំនេះទេ៕
