បច្ចេកវិទ្យា

ការលក់រាយទូរសព្ទ iPhone 17 Pro Max បានធ្លាក់ចុះតម្លៃលើកដំបូងក្នុងប្រទេសវៀតណាម

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកលក់រាយវៀតណាមកំពុងបញ្ចុះតម្លៃ iPhone 17 Pro Max របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជាលើកដំបូងក្នុងរយៈពេល ២ ខែ បន្ទាប់ពីការចេញលក់ស្មាតហ្វូនប្រភេទនេះ ខណៈស្ថានភាពផ្គត់ផ្គង់ បានធូរស្រាល។

នេះបើយោងតាមគេហទំព័ររបស់ខ្លួន បានប្រាប់ឲ្យដឹងថា iPhone 17 Pro Max ពណ៌ទឹកក្រូចដែលមានទំហំ 256GB កំពុងត្រូវបានលក់តម្លៃ ៣៧.៧០ លានដុង (១,៤៣២ ដុល្លារអាមេរិក) ដោយ Di Dong Viet ដែលទាបជាងតម្លៃចេញលក់ ០.៥ភាគរយ ខណៈម៉ូដែលមានទំហំ 2TB បានធ្លាក់ចុះ ១.៦ភាគរយមកត្រឹម ៦៣ លានដុង ។

លោកស្រី Van Thi Ngoc Yen នាយកផ្នែកឧបករណ៍ Apple នៅ Di Dong Viet ត្រូវបានដកស្រង់សម្តីដោយកាសែត Dan Tri ឲ្យដឹងថា នៅពេលនេះ iPhone 17 Pro Max មានចំនួនប្រហែល ៧៥ ភាគរយនៃការលក់នៅទូទាំងជួរ iPhone ថ្មី។ ការផ្គត់ផ្គង់មានស្ថេរភាព ហើយគ្រឿងអាចរកបានសម្រាប់អតិថិជនទិញភ្លាមៗដោយមិនចាំបាច់រង់ចាំ៕

Most Popular

To Top