ផ្សេងៗ

ចង់រួមភេទជាមួយនាងម្តងទៀត ត្រូវធ្វើរឿងទាំងនេះ!

ក្រោយពីរួមភេទរួច មនុស្សប្រុសភាគច្រើនស្ទើរតែ ៩០ភាគរយហើយដែលងងុយគេង ឬគេងលក់តែម្តង ខណៈពេលដែលស្រ្តីនៅពេលនេះចង់បន្តនូវភាពរ៉ូម៉ែនទិចខាងផ្លូវភេទបន្ថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះក្នុងនាមជាមនុស្សប្រុស យកល្អអ្នកគួរតែយល់ដឹងអំពីចំណុចនេះ និងព្យាយាមផ្តល់នូវអ្វីដែលខាងស្រីចង់បានផង ព្រោះកាលណាអ្នកអាចធ្វើវាបាន នោះអ្នកទាំងពីរនឹងទទួលបានប្រយោជន៍ដូចខាងក្រោមនេះ៖

បង្កើតចំណង់ទំនាក់ទំនងនិងស្នេហាកាន់តែរឹងមាំ

ចំណង់ទំនាក់ទំនងខាងផ្លូវអារម្មណ៍ ជាមួយនឹងផ្លូវចិត្ត កាន់តែខ្លាំង គឺជារឿងសំខាន់ណាស់សម្រាប់គូស្នេហ៍ ឬប្តីប្រពន្ធ។ ការថ្នាក់ថ្នមគ្នា ការម៉ាស្សា ឬការបរបោសអង្អែលក្រោយពីរួមភេទរួច នឹងជួយឲ្យអ្នកទាំងពីកាន់តែស្និទ្ធស្នាលគ្នាពីមួយកម្រិតទៅមួយកម្រិតទៀត។ 

អនុញ្ញាតិឲ្យនាងធូស្រាលក្នុងអារម្មណ៍

មនុស្សស្រីត្រូវការពេលវេលាច្រើនក្នុងការបន្ធូរអារម្មណ៍តានតឹងក្រោយពីរួមភេទរួច ខណៈពេលដែលបុរសត្រូវការតែពីរបីនាទីប៉ុណ្ណោះ។ ដូច្នេះ នាងនៅតែត្រូវការភាពស្និទ្ធស្នាលពីអ្នកដដែល។ 

បង្កើតបាននូវទំនាក់ទំនងស្នេហាដ៏ល្អមួយ

អ្នកនឹងពេញចិត្តលើការរួមភេទលើកក្រោយៗទៀតកាន់តែខ្លាំង ជាពិសេសគ្រប់ពេលដែលអ្នកប្រើពេលវេលារួមភេទជាមួយគ្នារួចដើម្បីធ្វើការថ្នាក់ថ្នមគ្នាជាទៀងទាត់។ តាមការស្រាវជ្រាវមួយបានឲ្យដឹងថា ស្រ្តីចូលចិត្តនូវការបរបោសអង្អែល និងសកម្មភាពក្រោយរួមភេទ ខ្លាំងជាងការរួមភេទពិតប្រាកដទៅទៀត។ 

ប្រើមធ្យោបាយផ្សេងៗដើម្បីរួមភេទកាន់តែច្រើន

ការថើបនៅកញ្ចឹងក ការម៉ាស្សាខ្នងឲ្យនាង ការប្រើម្រាមដៃអង្អែលលើរាងកាយគ្នាទៅវិញទៅមកអាចជាវិធីជួយដល់ការបរបោសអង្អែលសម្រាប់តង់ទីពីរបានថែមទៀតផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាប្រហែលជាត្រូវការពេលយូរបន្តិចទើបចាប់ផ្តើមបាន ប៉ុន្តែចូរប្រាកដថា អ្នកអាចប្រើវិធីគ្រប់បែងយ៉ាងក្នុងពេលនេះដើម្បីជំរុញដល់ខាងស្រីទទួលបានចំណុចកំពូលច្រើនដង៕


Most Popular

To Top