ផ្សេងៗ

សមាជិកសភាបក្សប្រឆាំង ចង់ឱ្យដកកងទ័ព និងគ្រាប់បែកនុយក្លេអ៊ែរអាមេរិក ចេញពីទឹកដីអាល្លឺម៉ង់

បរទេស៖ សហរដ្ឋអាមេរិក បានរក្សាមូលដ្ឋានទ័ពជាច្រើនកន្លែង នៅក្នុងប្រទេស អាល្លឺម៉ង់ ដោយមានកងទ័ពឈរជើង នៅក្នុងប្រទេសនេះចាប់តាំងពី ចប់សង្គ្រាមលោក លើកទី២មក និងជាយូរមកហើយ បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់ និងការដក កងទ័ពសូវៀត / រុស្ស៊ី ចេញពីប្រទេសនេះ នៅដើម ឆ្នាំ ១៩៩០ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា សមាជិកសភាមកពីគណបក្សប្រឆាំងឆ្វេង (Die Linke) របស់ប្រទេស អាល្លឺម៉ង់ ចង់ឲ្យ កងទ័ពអាមេរិកនិងអាវុធនុយក្លេអ៊ែរ ដកចេញពីប្រទេសនេះ ដោយ អំពាវនាវឱ្យរដ្ឋាភិបាលទីក្រុង ប៊ែរឡាំង លុបចោលកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យ កងកម្លាំងប្រដាប់អាវុធបរទេស ឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយថា ការបន្ត ពង្រាយបុគ្គលិកយោធា អាមេរិកប្រមាណ ៣៥.០០០ នាក់ នៅក្នុងប្រទេស មានតែបម្រើ ឱ្យបង្កើត ភាពតានតឹងជាមួយរុស្ស៊ីតែប៉ុណ្ណោះ។

នៅក្នុងសេចក្តីស្នើរបស់សភា ដែលបានចេញនៅដើមខែនេះ សមាជិកសភាបាន បញ្ជាក់ថា វត្តមានរបស់កងទ័ព អាមេរិកគឺមិនត្រូវគ្នា នឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស អាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់មូលដ្ឋាន ចាប់តាំងពីសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានអាល្លឺម៉ង់ ដើម្បីអនុវត្តប្រតិបត្តិការយោធានៅមជ្ឈឹមបូព៌ា រួមទាំងការបង្កើតឡើង ប្រឆាំងនឹងអ៊ីរ៉ង់ និងប្រតិបត្ដិការលុបបំបាត់ គោលដៅនៅក្នុង ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។

នៅក្នុងសេចក្តីស្នើនោះ ក៏ចង្អុលបង្ហាញអំពីការធ្វើទំនើបកម្ម នៃគ្រាប់បែកនុយក្លេអ៊ែរ ចំនួន ២០ របស់អាមេរិក នៅមូលដ្ឋានទ័ពអាកាស Buchel នៅភាគខាងលិចប្រទេស អាល្លឺម៉ង់ ដែលសមាជិកសភាយល់ថា មិនអាចទទួលយកបាន៕

ប្រែសម្រួលៈ ណៃ តុលា

https://sputniknews.com/europe/201910251077149590-bundestag-lawmakers-want-us-troops-nukes-out-of-germany/

Most Popular

To Top