អាមេរិក៖ រាជនីចម្រៀងរ៉េប Nicki Minaj ត្រូវគេដឹងថាបានរៀបការរួចកាលពីដើមខែនេះជាមួយលោក Kenneth Petty តែអ្នកទាំងពីរទើបបានពាក់ចិញ្ចៀនរៀបការ ដែលទើបធ្វើរួច ។
ព័ត៌ពី TMZ បានអោយដឹងនៅថ្ងៃទី៣១ខែតុលានេះថាតារាចម្រៀងរ៉េប Nicki Minaj កំពុងត្រៀមខ្លួនពាក់ចិញ្ចៀនរៀបការតម្លៃជាង១,១ លានដុល្លារអាមេរិក ដែលលោក Kenneth Petty កុម្ម៉ង់នៅហាងពេជ្រល្បីមួយ ។ ក្នុងបណ្តាញសង្គម Instagram លោក Rafaello ជាអ្នកច្នៃម៉ូដគ្រឿងពេជ្រល្បីបានបង្ហោះ ឃ្លីបវីដេអូខ្លីបង្ហាញ គ្រឿងធ្វើចិញ្ចៀនបញ្ជាក់ថា ចិញ្ចៀននេះជារបស់រាជនីរ៉េបនិងស្វាមីរបស់នាង ហើយកាន់តែច្បាស់លោកបានសរសេរទៀតថា “ អបអរ ព្រះអង្គម្ចាស់និងរាជនីរ៉េប ពួកយើងជូនពរអ្នកទាំងពីរមានក្តីសុខច្រើនៗ ហើយអរគុណខ្លាំងណាស់ដែលជឿជាក់លើស្នាដៃរបស់ពួកយើង ហើយពួកយើងធ្វើវាសំរិតសំរាំងបំផុតសម្រាប់អ្នកទាំងពីរ “ ។ Nicki និងស្វាមីទើបអួតចិញ្ចៀនក្នុងបណ្តាញសង្គមពេលពួកគេជប់លាង Halloween ។
Nicki Minaj វ័យ៣៦ឆ្នាំ និងស្វាមី Kenneth Pettyវ័យ៤១ បានរៀបការយ៉ាងតូចតាចបំផុតកាលពីដើមខែនេះ ហើយNicki បាននិយាយថានាងពេញចិត្តហើយមានក្តីសុខណាស់ជាមួយមង្គលការបែបឯងជនដែលនាងជ្រើសរើស ៕ដោយ៖ ទូច សុខលីដា