Buckinghamshire ៖ អ្នកប្រមាញ់កំណប់ទ្រព្យបុរាណ បានភ្ញាក់ផ្អើលក្នុងការ រកឃើញលើកដំបូងជាមួយនឹង ឧបករណ៍ចាប់ដែក របស់លោកក្នុងរយៈពេល២-៣ម៉ោង ដំបូងនៃការប្រើវា គឺកាក់យុគដែកមួយដែល មានមនុស្សកំពុងជិះសេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
លោក Ron Silvester អាយុ ៦៩ ឆ្នាំមកពីទីក្រុង Buckinghamshire បានរកឃើញកាក់អាយុ ២០០០ ឆ្នាំគ្រាន់តែ បានចំណាយពេលតែ ៣ ម៉ោងប៉ុណ្ណោះក្នុងការប៉ុន ប៉ងរកដែកលើកដំបូងរបស់លោក បន្ទាប់ពីយល់ព្រមទៅជាមួយ មិត្តភក្តិ។ វាត្រូវបានគេកំណត់ថា ជាកាក់ ‘Tasciovnos Ver’ មានអាយុកាលតាំង ពីយុគដែក ត្រូវបានគេគិតថា មានតម្លៃប្រហែល ៣៨០ ផោន។
កាក់នេះបានបង្កឲ្យមានការ ផ្ទុះសំណើចពីសំណាក់អ្នករកឃើញ ផ្សេងទៀត បន្ទាប់ពីវាត្រូវបានសម្អាតដោយបង្ហាញពី រូបកាត់កូនលាដោយមានក្រុមខ្លះ ប្រដូចវាទៅនឹងការទាត់បាល់របស់kick Donkey។ ជាផ្នែកមួយដ៏សំខាន់របស់វា ដុំនេះនឹងតំណាងឲ្យសេះដ៏ថ្លៃថ្នូមួយ។
សម្រាប់រូបចម្លាក់ដែលស្រដៀង នឹងសត្វលាត្រូវបានគេសម្តែង ដោយខ្សែភាពយន្ត Eddie Murphy នៅក្នុងខ្សែភាពយន្ត Shwits of Dreamworks ។ លោក Silvester ជាគ្រូបង្វឹកចូលនិវត្តន៍បានរកឃើញនៅ ក្នុងវាលមួយក្នុងទីក្រុង Buckinghamshire៕ ដោយ៖លី ភីលីព