ផ្សេងៗ

ក្តៅ! CL បានប្រកាសចាកចេញពី YG ជាផ្លូវការហេីយ

កូរ៉េ៖ កំពូលតារាចម្រៀង CL អតីតមេក្រុមចម្រៀង 2NE1 បានចាកបានសម្រេចចាកចេញផលិតកម្ម YG Entertainment ជាផ្លូវការហើយ។

ខណៈកុងត្រាដល់ពេលកំណត់៣ ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៦ មក កំពូលតារារ៉េបកូរ៉េ CL សម្រេចមិនបន្តធ្វើ ជាតារាចម្រៀងរបស់ YG ទៀតឡើយក្រោយជជែកគ្នាមួយរយៈកន្លងមក ។ តាំងពីចុះកុងត្រាថ្មីបានបីឆ្នាំ CL មិនដែលបានចេញបទចម្រៀង នៅផលិតទោលនៅផលិតកម្មនេះ ឡើយហើយបទចម្រៀងចុងក្រោយ របស់នាងគឺចម្រៀងរួម “ Good Bye “ មុនពេល 2NE1 ត្រូវរំសាយ ។

CL មានចេតនាចាកចេញ ពីផលិតកម្ម YG តាំងឆ្នាំមុនមកម្លេះព្រោះនាងធ្លាប់តប Comment ជាមួយអ្នកគាំទ្រថា នាងអាចនឹងចាកចេញ ពេលណាមួយមកដល់ ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top